adverise with khmeread 1

ចោរ​មួយក្រុម​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ​និង​ទូរស័ព្ទដៃ​ពី​នារី​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្តុ​ប​ពី និង​ទូរស័ព្ទដៃ​មួយគ្រឿង​ពី​នារី​ម្នាក់​បានសម្រេច ហើយ​គេចខ្លួនបាត់​។​

    អំពើ​ប្លន់​ខាងលើនេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ថប​ក្លឹប តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

     បើតាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង​ជិះ​ម៉ូតូ​ស្តុ​ប​ពី ពណ៌​ក្រហម​ស ជិះ​ចេញពី​ដើរលេង​ជាមួយនឹង​មិត្ត​ភក្ត្រ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​។​

     ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន គ្នា​៤​ទៅ​៥​នាក់ បាន​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​២​គ្រឿង​មក​កៀរ​ឱ្យ​ឈប់ និង​បាន​ដក​កាំភ្លើង ខ្លី​គំរាម​បាញ់ រួច​យក​ម៉ូតូ​និង​ទូរស័ព្ទដៃ​មួយគ្រឿង រួច​ជិះ​គេចខ្លួនបាត់​តែម្តង ។​

        ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​ប៉ូលិស​បឹងទំពុន ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ ៕​

adverise with khmeread

មតិយោបល់