Harry Kane និយាយថា នឹងព្យាយាមបញ្ចប់ស្ថិតិឈ្នះរបស់ Chelsea

          ខ្សែប្រយុទ្ធរបស់​ក្លឹប Spurs កីឡាករ Harry Kane និយាយថា ការប្រជែង​យក​តំណែង​ជើង​ឯក​ក្រប​ខណ្ឌ​​ PL ​គឺជា​រឿង​ដែលពិបាកបំផុត ប៉ុន្តែ​ អះអាងថា​នឹងព្យាយាម​បញ្ចប់​ស្ថិតិឈ្នះ​ជាប់​ៗ​គ្នា​របស់​ក្រុម​តោខៀវ​ Chelsea​។​

          ខ្សែប្រយុទ្ធរូបនេះនឹង​ព្យាយាម​បញ្ចប់​ស្ថិតិ​ឈ្នះ​ជាប់ៗ​គ្នា​របស់​ក្រុម​​ Chelsea ​នៅ​យប់ថ្ងៃពុធ​សប្តាហ៍​ក្រោយ នៅពេល​ក្រុម​របស់​លោក​ Antonio Conte ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់ទឹក​ដី​ White Hart Lane សម្រាប់​ជំនួប​ដ៏សំខាន់​នេះ។

          Kane ជឿថា Spurs មិនទាន់​អស់​សង្ឃឹម​ក្នុង​ការ​​ប្រជែង​យក​ពា​ននៅ​ឡើយ​ទេ ខណៈ​ពេល​ក្រុម​​ Arsenal, Liverpool, City និង​ Man Utd ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​និង​គ្រោងពង្រឹង​សមត្ថភាព​ក្រុម​នៅពេល​រដូវកាល​ទិញដូរ​កីឡាករ​មក​ដល់។​

          កីឡាករ​អង់គ្លេស​រូបនេះ​បាន​និយាយថា “មាន​ក្រុម​ខ្លាំង​៦​ដែលកំពុង​ប្រ​ជែង​យក​ពាន​ជើងឯក។ យើង​ក៏ជា​ក្រុម​ខ្លាំង​មួយដែរ។ យើង​អាចនឹង​ឈ្នះ​ការ​ប្រកួត​ហើយ​ចាំមើល​ថា តើយើងទៅដល់​ណា”។

          Kane បន្តថា “​យើង​ស្ថិតក្នុងដំណើរ​កា​រដ៏ល្អមួយ ក្នុងការ​ប្រជែង​យក​ពាន​នៅ​ពេល​នេះ ហើយ​សង្ឃឹម​ថា យើងនឹងធ្វើបាន​ល្អនៅ​ចុងសប្តាហ៍​”៕

Kane adverise with khmeread
Loading ad ...