samsung-banner
adverise with khmeread

លាមក​ជាច្រើន​ស្រាប់តែ​អណ្តែត​ទើរ​ពេញ​ឆ្នេរសមុទ្រ​ទីក្រុង​មែ​ល​ប៊​ន​នៅក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

09b8d1f99ee25aedaf4ea50a770e66ef

    ​អ្នក​ហែល​ទឹកសមុទ្រ​កំពុង​ត្រូវបាន​ព្រមាន​ពី​ហានិភ័យ​នៃ​មេរោគ​ក្រពះ​នៅ​ឆ្នេរសមុទ្រ​ក្រុង​មែ​ល​ប៊​ន ដោយសារ​ថ្មីៗ​នេះ​ព្យុះ​ខ្លាំងៗ​បាន​ពាំនាំ​លាមក​កាន់​ឈូង​សមុទ្រ Port Phillip​។​

​    ​វេ​ប​សាយ​របស់​ក្រសួងបរិស្ថាន Environmental Protection Victoria បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ឆ្នេរ ២១ នៃ​ឆ្នេរ​សរុប ៣៦ នៅក្បែរ​ឈូង​សមុទ្រ​ដែលមាន​លាមក​កាលពី​ថ្ងៃ​ចន្ទ ដែល​នេះ​មានន័យថា​ទឹក​គឺ​មិនអាច​ហែល​បានទេ​។​

​    ​ដោយឡែក​សម្រាប់​អ្នក​ហែល​ទឹកសមុទ្រ​ដែល​បាន​លេបទឹក​មាន​ហានិភ័យ​ខ្ពស់​នៃ​កើត​ជំងឺ​រលាក​ក្រពះ និង​ជំងឺ​ផ្សេងៗ​ទៀត ហើយ​ជាពិសេស​អ្នករងគ្រោះ​ភាគច្រើន​ជា​កូនក្មេង​និង​មនុស្ស​ចាស់​។​

​    ​ហើយ​ឆ្នេរ​នៅ​ទីក្រុង Frankston ស្ថិតនៅ​ភាគខាងត្បូង​ឧបទ្វីប Mornington នៅ​អាច​ហែល​បាន​ធម្មតា​។ យ៉ាងណាមិញ តាម​សេចក្ដីប្រកាស​ទឹក​អាច​នឹង​លាង​សម្អាត​ស្អាត​ដូចដើម​ឡើងវិញ​ពី ២៤ ម៉ោង​ទៅ ៤៨ ម៉ោង ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​៕

ប្រភព៖អូស្រ្តាលី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់