អ្នកជំនាញ​ព្រួយបារម្ភ​ខណៈដែល​ខ្លារខិន​លើ​ពិភពលោក​សព្វថ្ងៃ​សល់​ត្រឹម ៩ ភាគរយ​ប៉ុណ្ណោះ​

    ​ខ្លារខិន​កំពុងស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការ​ផុត​ពូជ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​សត្វព្រៃ​ព្រមាន​ដូច្នេះ​។​

​    ​អង្គការ Zoological Society នៃ​ទីក្រុង​ឡុង​ដ៍​ចង់ឱ្យមាន​រូបសំណាក​ស​ត្វ​ខ្លារខិន​ដែល​រត់លឿន​ជាងគេ​នៅលើ​ពិភពលោក​រួមជាមួយ​នឹង​សត្វ​ខ្លា​និង​ដំរី​ផ្សេងទៀត​ដែល​បាន​ផុត​ពូជ បន្ទាប់ពី​ការប៉ាន់ប្រមាណ​រកឃើញ​ថា ខ្លារខិន​នៅសល់​ជាង ៧ ពាន់​ក្បាល​ប៉ុណ្ណោះ​ទូទាំង​សាកលលោក​។​

​    ​សត្វ​ខ្លារខិន​អាច​រត់​បាន ៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើងទៅ ឥឡូវ​ត្រូវបាន​គេ​ជឿថា​នៅរស់​តែ ៩ ភាគរយ​ប៉ុណ្ណោះ​។ មាន​កត្តា​ជាច្រើន​ដែល​បណ្ដាលឱ្យ​វា​ជិត​ផុត​ពូជ​ដូចជា អស់ចំណង់​ផ្លូវភេទ​ដើម្បី​បន្ត​ពូជ ការ​ប្រមាញ់​និង​សម្លាប់​យក​សាច់ ហើយ​និង​ការបាត់បង់​ទីជម្រក​របស់​ពួកវា​ដោយសារ​មនុស្ស​ផងដែរ​៕

 

3ba67e4100000578 4066902 image a 1 1482783347039
adverise with khmeread

អ្នកនឹងចូលចិត្ត