Joe Hart អន្ទះសារ​ចង់​ផ្ទេរ​មក Liverpool ខែមករា​នេះ​

    ​Joe Hart បានបង្ហាញ​បំណង​ចង់​វិលត្រឡប់​ទៅកាន់​លី​ក​កំពូល​អង់គ្លេស Premier League ហើយ​ហង្ស​ក្រហម Liverpool គឺ​ស្ថិត​ជា​គោលដៅ​របស់គាត់​។​

​    ​អ្នកចាំទី​លែង​ជា​តម្រូវការ​របស់​មេឃ​ខៀវ Manchester City រូបនេះ បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លឹប​លី​ក​កំពូល​អ៊ីតាលី Torino ក្នុង​កិច្ចព្រមព្រៀង​ខ្ចី​រយៈពេល​វែង​មួយ ដោយ​អ្នកចាត់ការ​ទូទៅ​លោក Pep Guardiola នៅ​ចុងបញ្ចប់​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​អ្នកចាំទី​ដៃ​ទីមួយ​របស់​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​គេ​រាយការណ៍​គាត់​បាន​ប្រាប់​ទៅ​មិត្ត​ជិតស្និទ្ធ​របស់ខ្លួន​ថា គាត់​នឹង​ស្វែងរក​ឱកាស​ដើម្បី​ផ្លាស់​ទៅកាន់​ទឹកដី Anfield ដើម្បី​លេង​នៅក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp​។​

​    ​Hart ចង់ឱ្យ​មេឃ​ខៀវ​យល់​ព្រមឱ្យ​ខ្លួន​ចាកចេញ ប្រសិនបើ Liverpool មាន​ឆន្ទៈ​ក្នុងការ​ចរចា​ទៅលើ​កិច្ចព្រមព្រៀង​ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខ​។​

​    ​ដោយ​ដឹង​ឮជា​សារ​ធាណៈ លោក Klopp គឺមាន​ឆន្ទៈ​គាំទ្រ​អ្នកចាំទី​វ័យក្មេង​ទើបនឹង​ចុះហត្ថលេខា​នាទី​ផ្សា​រដូវក្តៅ​កន្លងទៅ Loris Karius ទោះបីជា​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ២៣​ឆ្នាំ​រូបនេះ ត្រូវបាន​ដាក់ឱ្យ​អង្គុយ​នៅលើ​កៅអី​បម្រុង​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ បន្ទាប់ពី​បានបង្ហាញ​ទម្រង់​លេង​ដ៏​យ៉ាប់យ៉ឺន​កាលពីដើម​ខែធ្នូ​កន្លងទៅ​៕

 

Main joe hart liverpool badge
adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

Loading ad ...