ប៉ូលិស​ឃាត់ខ្លួន​នារី​ម្នាក់​ពីបទ​លួច​សម្ភារៈ​

    ភ្នំពេញ ​៖ ប៉ូលិស​បាន​ឃាត់ខ្លួន​នារី​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​សម្ភា​រៈនា​ថ្ងៃទី២ មករា ២០១៧ វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្រុម​១០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។​

    ប៉ូ​លិ​សិ​យាយ​ថា ជនរងគ្រោះ​ឈ្មោះ អៀង វ៉ាន់ឌី ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ខាងលើ​។ ចំណែក​ជនសង្ស័យ ឈ្មោះ សយ ប៉ុ​ម ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ ទីលំនៅ ផ្ទះជួល​ផ្លូ​វ​រថភ្លើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​គ្មាន ត្រូវបាន​ឃាត់ខ្លួន។ សម្ភារៈ​ដកហូត​រួមមាន​ដែក​សរសៃ​កែច្នៃ​ចំនួន​២។​

    ករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី និង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ម្នាក់ទៀត​ដែល​រត់គេចខ្លួន៕
   

15823935 1238388369581369 1859076491 o
adverise with khmeread
Loading ad ...