ចោរលួច​កាបូប​លុយ​តាម​រថយន្ត​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​ដែល​តែងតែ​លួច​សម្ភារៈ ​និង​កាបូប​លុយ​តាម​រថយន្ត​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី០២ មករា​ ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ ​និង​១៥​នាទី​នេះ​ត្រង់ចំណុច​ក្រុមទី​២ ភូមិលូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ គុណ  វណ្ណឌី ភេទ​ប្រុស អាយុ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សា ឃុំភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ មុខរបរ​លក់ដូរ។ ចំណែក​ជនសង្ស័យ ឈ្មោះ គង់ សារី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​ផ្សា​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មុខរបរ​មិន​ពិតប្រាកដ​ត្រូវបាន​ឃាត់ខ្លួន បក្ខពួក​ម្នាក់ទៀត ឈ្មោះ ពៅ (​ហៅ​ក្រៅ​)​រត់គេចខ្លួន។ ​មធ្យោបាយ​ធ្វើ​សកម្មភាព ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។​

    ក្នុងករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិធី និង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ម្នាក់ទៀត​ដែល​រត់គេចខ្លួន៕
    

1
adverise with khmeread