ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ថតរូប​ដាក់​ប្រក្រតិទិន ច្រឡំ​ស្មានតែ​ក្រុម​តារា​បង្ហាញ​ម៉ូត​

    ​ខណៈដែល​ការងារ​ពន្លត់អគ្គីភ័យ​មិនសូវ​កាក់កប អ្នក​ពន្លត់អគ្គីភ័យ​និង​ជួយសង្គ្រោះ​ជនជាតិ​ចិន​ទាំងនេះ​បានសម្រេច​ចិត្ត​បង្អួត​ដងខ្លួន​នៅលើ​ប្រក្រតិទិន​សម្រាប់​ឆ្នាំ ២០១៧​។​

​    ​យោងតាម​វេ​ប​សាយ China Daily រូបភាព​អ្នក​ពន្លត់អគ្គីភ័យ​ទាំងនេះ​គឺ​សម្រាប់​ដាក់​ប្រក្រតិទិន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុងប្រទេស​ចិន​ឆ្នាំ ២០១៧ ហើយ​រូបភាព​របស់​ពួកគេ​ក៏បាន​ល្បី​ពេញ​អន​ឡាន​ផងដែរ​។​

​    ​រូបភាព​បង្ហាញ​ពី​ភាព​អង់អាច​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ បានបង្ហាញ​សាច់ដុំ​ប្រាំមួយ​កង់​ដ៏​សង្ហា​របស់​ពួកគេ​រួមជាមួយ​ភ្នាក់ងារ​ពិសេស​របស់​ពួកគេ​គឺ​សុនខ ក៏មាន​ក្នុង​ប្រក្រតិទិន​នេះ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត