ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញ​សាច់ដុំ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់​បាន ​១៧​ នាក់

    ភ្នំពេញ ​៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​នៅ​ថ្ងៃទី​២​ មករា​នេះ បានបង្ហាញ​សាច់ដុំ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ ឃាត់​បាន ​១៧​ នាក់​ និង​ដកហូត​វត្ថុតាង​មួយចំនួនធំ។​

    ករណី​ទី​១-​បង្ក្រាប​លើ​ក​ទីមួយ​ករណី ប្រើប្រាស់ និង​ផ្តល់​ទីតាំង​ឱ្យគេ​ប្រើ​ប្រាស់ ស្ថិតនៅ​ចំណុច ភូមិ​១ សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ថ្ងៃទី​២​ មករា​ ២០១៧ ​ម៉ោង១០​ និង​៣០​នាទី​ព្រឹក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ​(ប្រុស​១ និង​ស្រី​២ នាក់​)​ ប្រើ​ប្រាស់​២​នាក់ និង​ផ្តល់​ទីតាំង​ប្រើប្រាស់​ម្នាក់ ដកហូត​បាន​ឧបករណ៍​ប្រើ​ប្រាស់​ថ្នាំញៀន​មួយចំនួន។​

    ករណី​ទី​២-​បង្ក្រាប​លើ​ក​ទី​២​កាលពី​ថ្ងៃទី​២ ​មករា ​២០១៧​ ម៉ោង​២​រសៀល​នេះ​ស្ថិតនៅ​ចំណុច​វត្ត​ចាស់ ផ្លូវលំ ក្រុម​៤ ភូមិ​១ សង្កាត់ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១០​នាក់ (​ប្រុស​៨ និង​ស្រី​២​នាក់​)​។ ជួញដូរ​២​នាក់​(​ប្រុស​១ ស្រី​១) និង​អ្នក​ប្រើ​ប្រាស់​៨​នាក់​ (​ប្រុស​៧ ស្រី​១) ដោយ​ដកហូត​បាន ថ្នាំញៀន​បាន​ចំនួន​១២​កញ្ចប់​តូច​,​ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

    ករណី​ទី​៣-​បង្ក្រាប​លើ​ក​ទី​៣ ​កាលពី​ថ្ងៃទី​២ ​មករា ​២០១៦​ ម៉ោង​១០​ព្រឹក​នេះ​ស្ថិតនៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវ​ល​លំ ភូមិ​ចំ​មក​មាស ឃុំ​ចំ​មក​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភេទ​ប្រុស ដកហូត ថ្នាំញៀន​៤​កញ្ចប់​តូច ដាវ​១ កាំ​ភ្លើង​កែច្នៃ​ចំនួន​១​ដើ​ម និង​ឧបករណ៍​ប្រើ​ប្រាស់​មួយចំនួន​៕

adverise with khmeread