២​ នាក់ ប្តី​ប្រពន្ធ ជនជាតិ​អង់គ្លេស ចងក​ជាប់​គ្នា​បញ្ចប់ជីវិត​ដោយបន្សល់ទុកលិខិតមួយច្បាប់

    ព្រះសីហនុ ៖ ពីរ​នាក់ ប្តី​ប្រពន្ធ​ជនជាតិ​អង់គ្លេស ដែល​មក​កម្សាន្ត​នៅ​សមុទ្រ ខេត្ត​ព្រះសីហ​នុ​​បាន​ចងក ផ្អោប​គ្នា​នៅក្នុង​ផ្ទះជួល​សម្លាប់ខ្លួន​ហើយ​បាន​សរសេរ​បណ្តាំ​ថា ​"​ខ្ញុំ​មាន​បញ្ហា​ខួរក្បាល និង​មាន​សម្ពាធ​ពី​គ្រួសារ យក​ខ្ញុំ​ទៅ​បូជា​នៅ​ខេត្ត​ព្រះសីហនុ​ផង​"​។​

    ប៉ូលិស​បានឱ្យដឹងថា អំពើ​អត្តឃាត​នេះ​បាន​កើតឡើង​នៅ ល្ងាច​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្ទះជួល សុខ ធី ក្រុមទី​១ ភូមិ​៣ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ Wells Jeffrey Robert អាយុ​៣៧​ឆ្នាំ កាន់​លិខិតឆ្លង​ដែ​ន​​លេខ 463487360 និង​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ Goldie Inogen Saskia អាយុ​២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​ 460844728 ពួកគេ​ទាំង​២​នាក់ ជា​អ្នក​ទេសចរណ៍​មក​កម្សាន្ត​នៅ​កម្ពុជា​។​

    នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃនេះ គណៈកម្មការ​ត្រួតពិនិត្យ​សព ដឹកនាំ​ដោយ​លោកស្រី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត បាន​ដំណើរការ​ពិនិត្យ​សាកសព ជន​បទេស​ទាំង​២​នាក់​ខាងលើ​។ តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច្ឆ័យ របស់លោក​គ្រូ ពេទ្យ​ជំនាញ និង​ប៉ូលិស​បច្ចេកទេស រួមទាំង​បណ្តាំ​សរសេរ​ជា​អក្សរ​អង់គ្លេស បង្ហាញថា សាកសព​ទាំង​២​នាក់​ខាងលើ ពិតជា​ស្លាប់ ដោយ​ការធ្វើអត្តឃាត (​ចងក​សម្លាប់ខ្លួន​) ប្រាកដ​មែន​។​

    បច្ចុប្បន្ន​សាកសព ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមហ៊ុន អ៊ិន​ត្រា​កូ ដឹក​យកទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត តាម​ការសម្រេច​ពី​ស្ថានទូត​សា​ម៊ី​ពោល​មិន​ធ្វើតាម​ការចង់បាន​រប​ស់​សព​នោះទេ​៕

Untitled 1
adverise with khmeread