ពាក្យ​ចចាមអារ៉ាម​: Man Utd ចង់បាន Griezmann និង Saul Niguez របស់ Atletico Madrid ក្នុងតម្លៃ​សរុប ១៤៥ លាន​ផោន

    ​បិសាច​ក្រហម Manchester United កំពុងមាន​គម្រោង​បោះ​កញ្ចប់​ទឹកប្រាក់​ដ៏​សម្បើម​សម្រាប់​តារាបាល់ទាត់​លេចធ្លោ​របស់​ក្រុម Atletico Madrid កីឡាករ Antoine Griezmann និង Saul Niguez​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Times​។​

​    ​ដៃគូ​ឆ្នើម​ទាំងពីរ ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយទៅជា​កីឡាករ​កំពូល​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ទើបតែ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ La Liga មួយ​នេះ​ក្នុង​ឆ្នាំ ២០១៦ ហេតុដូច្នេះ​ហើយ​ទើប​តម្លៃ​ខ្លួន​របស់​អ្នក​ទាំងពីរ​ផ្គុំ​ចូលគ្នា​គឺមាន​ដល់​ទៅ ១៤៥ លាន​ផោន​។​

​    ​ប៉ុន្តែ​លោក Jose Mourinho មាន​ទំនុកចិត្ត​ថា បិសាច​ក្រហម​នឹង​តថ្លៃ​ឱ្យ​បញ្ចុះតម្លៃ​បន្ថែមទៀត​ខណៈ​ដែល​អ្នកចាត់ការ​ទូទៅរ​បស់​បិសាច​ក្រហម​រូបនេះ​បច្ចុប្បន្ន​ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​កំណត់​គោលដៅ​ទៅលើ​កីឡាករ​ឆ្នើមៗ​បួន​ទៅ​ប្រាំ​អ្នក​ទៀតផង​ដែរ ដើម្បី​ជួយ​ស្តារ​មុខមាត់​ក្លឹប​ត្រឡប់​ទៅកាន់​កម្រិត​កំពូល​ឡើងវិញ​៕

Hd antoine griezmann atletico madrid 5p2fj7oabtr61gk4oazvm93ax adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់