adverise with khmeread 1

ផឹក​ស្រវឹង​យក​ដំបង​វាយ​សំពង​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្ដាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​ឃាត់​បុរស​ម្នាក់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៣០​នាទី យប់​នៅ​ចំណុច​ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឈឹម រតនា​ហៅ​អេ​ន ភេទ​ប្រុស​មាន​ទីលំនៅ ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ស សុ​ថៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ ភូមិ ពោធិ​តូច ឃុំ​កំពង​លួង ស្រុក​ពញាឮ​ខេត្តកណ្តាល (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ផឹកស្រា​ជាមួយ​មិត្ត​ភ័ក្ត្រ​នៅ​ចំណុច​យឿ​ត្រី​ផ្សារ​កំពង់​លួង​។​ពេលនោះ​ជនសង្ស័យ​បាន​ហៅ​ឲ្យ​ជនរងគ្រោះ​ទៅ​ផឹកស្រា​ជាមួយ​ប៉ុន្តែ​ជនរងគ្រោះ​ថា​មិន​ផឹក​ទេ ។​

    ស្រាប់តែ​បក្សពួក​របស់​ឈ្មោះ ថៃ បានមក​បង្ករឿង​ជាមួយ​ជនរងគ្រោះ ឃើញ​ដូច្នេះ​កូន​របស់​ជនរងគ្រោះ​ឈ្មោះ ឈឹម ណាត់ បាន​ស្ទុះ​ទៅ​សួរ ឈ្មោះ​ថៃ​ថា​ម៉េច​បាន​រករឿង ឪពុក​ខ្ញុំ។ ​ពេលនោះ​ជនរងគ្រោះ​ក៍​ចូលទៅ​ឃាត់​កូន​ខ្លួន​ត្រូវ​ឈ្មោះ​ស សុ​ថៃ​យក​ដំបង​ឈើ​វាយ​ជនរងគ្រោះ ចំ​ក្តោងច្រមុះ បណ្តាល​ឲ្យ​រងរបួស​។​

    ករណីនេះ​ជំនាញ​ប៉ូលិស​យុត្តិធម៌ កំពុង​កសាង​សំណុំរឿង​នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

adverise with khmeread

មតិយោបល់