Jose Mourinho: ប្រិយមិត្ត​បិសាច​ក្រហម​នឹង​ដឹងថា Fellaini មាន​ប្រយោជន៍​នៅ​ថ្ងៃ​ណាមួយ​

    ​Jose Mourinho បាន​កោតសរសើរ​ទៅលើ​ទម្រង់​លេង​របស់ Marouane Fellaini ក្នុងជំនួប​ជាមួយនឹង Middlesbrough ហើយ​ជឿជាក់ថា ក្រុម​អ្នកគាំទ្រ​នឹង​ស្គា​ល់ពី​តម្លៃពិត​ប្រាកដ​របស់គាត់​នៅ​ថ្ងៃ​ណាមួយ​។​

​    ​ដោយ​អាច​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងការ​ប្រកួត​ជាមួយនឹង​ក្រុម​របស់លោក Aitor Karanka នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល Fellaini មិនបាន​បង្ហាញខ្លួន​ជា​ជម្រើស​ដំបូង​សម្រាប់​ក្លឹប​ចាប់តាំងពី​ថ្ងៃទី​៦ ខែវិច្ឆិកា​មកម្ល៉េះ និង​បាន​ទទួលរង​ការ​ចម្អក​យ៉ាងធ្ងន់ធ្ងរ​ដោយ​ប្រិយមិត្ត​របស់គាត់​ខ្លួន​ផ្ទាល់ បន្ទាប់ពី​ការផ្លាស់​ចូល​ដ៏​អាម៉ាស់​មួយ​នៅឯ​ទឹកដី Everton ដែល​គាត់​បានធ្វើ​ឱ្យមាន​បាល់​ពិន័យ​១១​ម៉ែត្រ​ភ្លាមៗ​បន្ទាប់ពី​រត់​ចូលទៅក្នុង​ទីលាន​នៅ​ចុង​ម៉ោង​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែ​ល​ហ្ស៉ិ​ក​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ខណៈដែល​បិសាច​ក្រហម​បាន​ផ្តួល Middlesbrough ក្រោយ​តាម​ពីក្រោយ​១-០​រហូតដល់​ចុង​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល ២-១ ។ 

​    ​ខណៈដែល​តួអង្គ​ដ៏​សំខាន់​ក្នុង​តំបន់​កណ្តាល Michael Carrick បាន​បាត់​មុខ​នៅក្នុង​ការប្រកួត​ដោយសារ​បញ្ហា​ជំងឺ Fellaini ពិតជា​បាន​ជំនួស​តួនាទី​មួយ​នេះ​បាន​យ៉ាង​ល្អ ហើយ Mourinho ពិតជា​ពេញចិត្ត ដែល​គាត់​និយាយថា ប្រិយមិត្ត​បិសាច​ក្រហម​ដែល​បាន​រិះគន់​ទៅលើ​គាត់ បច្ចុប្បន្ន​នឹង​បន្ថយ​សំឡេង​រិះគន់​របស់​ពួកគេ​។​

​    ​ដោយ​ពិភាក្សារ​អំពី​បញ្ហា​កាយសម្បទា​របស់​ប្រធាន​ក្រុម Wayne Rooney ផងដែរ​នោះ Mourinho បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា "​ខ្ញុំ​សង្ឃឹមថា Carrick នឹង​អាចមាន​កាយសម្បទា​រឹងមាំ​គ្រប់គ្រាន់​នៅ​ការប្រកួត​ជាមួយ West Ham​។ ខ្ញុំ​មិនដឹង​នោះឡើយ​។ Rooney មានឱកាស​តិចតួច ហើយ Michael មានឱកាស​ច្រើនជាង ចាំមើល​ទាំងអស់គ្នា​ថា​តើ​គាត់​ទៅជា​យ៉ាងម៉េច​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង Fellaini ។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​របៀប​ដែល​គាត់​បាន​លេង​។ ទំនាក់ទំនង​ជាមួយនឹង​ប្រិយមិត្ត ខ្ញុំ​គិតថា​ពួកគេ​បានដឹង​ពី​ប្រយោជន៍​ដែល​គាត់​មាន​ចំពោះ​ក្រុម​"៕

Fellaini 1j50wnxr9s1uq146bqesfqwq6l adverise with khmeread