ISIS បញ្ចេញ​វីដេអូ​បំផ្ទុះ​គ្រាប់បែក​ដ៏​ឃោរឃៅ​របស់ខ្លួន​នៅ​ផ្សារ​ក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​

    ​វីដេអូ​មួយ​ដែល​បញ្ចេញ​ដោយ​ក្រុម​ភេរវកម្ម ISIS បានបង្ហាញ​ពី​ទិដ្ឋភាព​នូវ​គ្រាប់បែក​អត្តឃាត​ចំនួន​ពីរ​គ្រាប់​ត្រូវបាន​បំផ្ទុះ​នៅមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​។​

​    ​ឃ្លី​ប​វីដេអូ​ដ៏​រន្ធត់​ដែល​បានមកពី​រដ្ឋធានី​បា​ដា​ដ បានបង្ហាញ​ពី​សកម្មភាព​មនុស្ស​នាំគ្នា​រត់​បន្ទាប់ពី​ការ​បំផ្ទុះ​ដ៏​ធំ​នៅ​ផ្សារ​ដ៏​ពេញនិយម al-Sinak​។​

​    ​ភ្លើង​និង​ផ្សែង​អាច​ត្រូវ​បានឃើញ​ហុយ​ទៅលើ​មេឃ​បន្ទាប់ពី​សមាជិក​ក្រុម​និកាយ​ស៊ុន​នី​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​តំបន់​និកាយ​ស៊ី​អ៊ី​ត​។​

​    ​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ចំនួន ២៧ នាក់​ត្រូវបាន​សម្លាប់​និង​ជាង ៥០ នាក់​រងរបួស​ធ្ងន់​នៅ​ក្នុងការ​បំផ្ទុះ​ចំនួន​ពីរ​នេះ​។ ក្រុម​ភេរវកម្ម ISIS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​

​    ​ការវាយប្រហារ​មួយទៀត​បានសម្លាប់​មនុ​ស្ស​ចំនួន ៧ នាក់​នៅ​តំបន់​ត្រួតពិនិត្យ​ប៉ូលិស​នៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃអាទិត្យ​។ ក្រុម​ខ្មាន់កាំភ្លើង ដែល​បាន​ពាក់​គ្រាប់បែក​អត្តឃាត​និង​បាន​បើកឡាន​ផ្ទុក​គ្រឿងផ្ទុះ បាន​បើក​ការបាញ់ប្រហារ​នៅ​តំបន់​ត្រួតពិនិត្យ​នៅក្បែរ​ទីក្រុង Qadisiyah​។​

​    ​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងមហាផ្ទៃ​បាន​និយាយថា​កម្លាំង​សន្តិសុខ​បាន​បាញ់​តបត​ដោយ​សម្លាប់​សកម្ម​យុទ្ធ​និង​បំផ្ទុះ​រថយន្ត​នោះ​។ មិនទាន់មាន​ក្រុម​ណា​អះអាង​ការវាយប្រហារ​នេះ​នៅឡើយ​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...