ម៉ាឡេស៊ី​ឆ្លង​ឆ្នាំ​ជាមួយ​ដំណឹង​ក្តុកក្តួល​! ដំរី​កម្រ​ពីរ​ក្បាល​ត្រូវគេ​សម្លាប់​យក​ភ្លុក​

    ​ក្រុម​សង្គ្រោះ​សត្វព្រៃ​នៅ​រដ្ឋ​សា​បា ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្លង​ឆ្នាំ​ថ្មី​ជាមួយ​ក្តី​ដ៏​ក្តុកក្តួល​ខណៈ​ដំរីព្រៃ​កម្រ​ពីរ​ក្បាល​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​អ្នកប្រមាញ់​សត្វព្រៃ​នៅក្បែរ​ទន្លេ Segama River ក្នុង​តំបន់​ព្រៃ​បម្រុង Kawag Forest​។​

​    ​ដំរីព្រៃ​មួយ​ក្បាល​ដំបូង​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៦ នៅ​កណ្តាល​ព្រៃ​ខាងលើ​ខណៈ​មួយ​ក្បាល​ទៀត​ដែលមាន​ឈ្មោះថា Sabre បាន​រកឃើញ​នៅមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​។​

​    ​នាយក​មជ្ឈមណ្ឌល Danau Girang Field លោក Benoit Goossens បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី ១ កន្លងទៅ​ថា ក្រុម​របស់លោក​បានរ​ក​ឃើញ​គ្រោងឆ្អឹង​របស់ Sabre នៅមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​ជាមួយ​ប្រព័ន្ធ​តាមដាន​នៅក្បែរ​លលាដ៍ក្បាល​របស់​វា​។ លោក​បាន​បន្តថា Sabre ត្រូវបាន​សង្គ្រោះ​ម្តង​ហើយ​កាលពី​ខែតុលា​ឆ្នាំមុន​ពី​តំបន់ Tawau ហើយ​បានដាក់​ប្រព័ន្ធ​តាមដាន​ជាមួយ​វា​និង​បាន​ដោះលែង​ទៅក្នុង​ព្រៃ​កន្លែង​ដែល​ត្រូវបាន​សន្ម​ត់​ថា វា​នឹងមាន​សុវត្ថិភាព​។​

​    ​ប៉ុន្តែ​ពួកគេ​គិត​ខុស​ព្រោះ​ត្រឹម​ចន្លោះ​មួយខែ Sabre និង​ដំរី​មួយ​ក្បាល​ទៀត​ត្រូវបាន​សម្លាប់​យក​ភ្លុក​។ ទោះយ៉ាងណា ការសម្លាប់​នេះ​មិនកើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ឡើយ​។ យោងតាម​ស្ថិតិ​ផ្កាយរណប​បង្ហាញថា Sabre ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៦៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់