អឺរ៉ុប​ដឹង​យូរយារ​ហើយ​! របប​អាហារ​តាមបែប​អ្នករស់នៅ​តាម​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​

    ​យោងតាម​ការសិក្សា​ប្រជាជន​ក្រិ​ក ២.៥០០ នាក់​អាយុ​ពី ១៨ ទៅ ៨៩ ឆ្នាំ ដោយ​ឱ្យ​ពួកគេ​បរិភោគ​របប​អាហារ​បែប​អ្នករស់នៅ​តាម​បណ្តា​យ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​តាមដាន​ពួកគេ​រយៈពេល ១០ ឆ្នាំ​។ ក្នុងនោះ​មាន​បុរស ២០ ភាគរយ និង​ស្ត្រី ១២ ភាគរយ​មាន​ជំងឺ​បេះដូង​និង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​

​    ​បុគ្គល​ទាំងអស់ ដែល​ធ្វើតាម​របប​អាហារ​មេ​ឌី​ទែ​រ៉ា​ណេ​គឺ​តិចជាង ៤៧ ភាគរយ​ដែលមាន​ជំងឺ​បេះដូង​។​

​    ​របប​អហារ​មេ​ឌី​ទែ​រ៉ា​ណេ​រួមមាន​៖
​    ​- បរិភោគ​អាហារ​ជា​ចម្បង​ទៅលើ​ផ្លែឈើ​និង​បន្លែ ពពួក​សណ្ដែក និង​គ្រាប់​ធុញ្ញ​ជាតិ​។​
​    ​- ប្រើប្រាស់​ប្រេង​អូ​លីវ​សម្រាប់​ចៀន ឆា​
​    ​- ប្រើប្រាស់​រុក្ខជាតិ និង​គ្រឿងទេស​ជំនួស​ឱ្យ​អំបិល​រហូតដល់​អាហារ​ផ្សំ​ពី​ម្សៅ​ស្រូវ​សាលី​
​    ​- កំណត់​ការបរិភោគ​សាច់​ក្រហម​មក​តិចតួច​វិញ​រៀងរាល់ខែ​
​    ​- បរិភោគ​ត្រី​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្ដាហ៍​៕

adverise with khmeread

អ្នកនឹងចូលចិត្ត