samsung-banner
adverise with khmeread

តួ​ក​គី​បើក​ការវាយប្រហារ​តាម​អាកាស​ផង​លើគោក​ផង​ចំ​គោលដៅ​របស់ ISIS ជាង ១០០ កន្លែង​ដើម្បី​សងសឹក​រឿង​បាញ់ប្រហារ​អ្នករាំ​ក្នុង​ក្លឹប

3bc665f200000578 0 image a 10 1483357311678

    ​យន្តហោះ​ចម្បាំង​និង​រថក្រោះ​របស់​តួ​ក​គី​បាន​កម្ទេច​ពួក ISIS ជាង ១០០ គោលដៅ​ក្នុងប្រទេស​ស៊ី​រី​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ខ្មាន់កាំភ្លើង​របស់​ក្រុម​នេះ​បានសម្លាប់​អ្នក​ឆ្លង​ឆ្នាំ​ថ្មី​ចំនួន ៣៩ នាក់​នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​    ​ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បង្ហាញ​អំពី​យន្តហោះ​ចម្បាំង​ប្រើ​គ្រាប់​រ៉ុក្កែត​ដើម្បី​កម្ទេច​ពួក ISIS ដែល​លាក់ខ្លួន​នៅក្បែរ​ទីក្រុង al-Bab, Tadif និង Bzagah ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដោយ​សម្លាប់​ក្រុម​ជ្រុលនិយម ២២ នាក់​និង​បំផ្លាញ​អគារ​មួយចំនួន​។​

​    ​វីដេអូ​នេះ​បាន​លេច​ឡើងខណៈ​អាជ្ញាធរ​តួ​ក​គី​បាន​បន្ត​ការតាមប្រមាញ់​ខ្មាន់កាំភ្លើង​ដែល​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​មុននឹង​បាញ់រះ​នៅ​ក្លឹប​រាត្រី​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​តួ​ក​គី​បាន​និយាយថា គោលដៅ​ជាង ១០០ របស់​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ី​រី​ត្រូវបាន​កម្ទេច​ដោយ​ប្រតិបត្តិការ​ផ្សេងគ្នា​រវាង​តួ​ក​គី​និង​រុស្ស៊ី គឺ​មួយថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់