samsung-banner
adverise with khmeread

កាមេរ៉ា​តាមដាន​សកម្មភាព​ភ្នំភ្លើង ថត​បាន​ដុំ​ភ្លើង​ធ្លាក់​ព្រោងព្រាត​លើ​ផ្ទៃមេឃ​មិន​ធ្លាប់​ជួប​ពីមុនមក នៅ​កូ​ស្តា​រី​កា​

1

    ​កាលពី​សប្តាហ៍​មុន ក្រុម​តារាវិទូ​នៅ​ប្រទេស​កូ​ស្តា​រី​កា​បានឃើញ​ទេពច្យុតិ​នៅ​អំឡុង​ពេលវេលា​ដ៏​ប្រពៃ​មួយ​ដែល​មិន​ធ្លាប់​ប្រទះឃើញ​ពីមុនមក​។​

​    ​នៅ​ថ្ងៃ​អង្គារ​ចុងខែ​មុន កាមេរ៉ា​តាមដាន​ភ្នំភ្លើង Turrialba បាន​ចាប់យក​ទិដ្ឋភាព​ដុំ​ភ្លើង​លេចឡើង​អំឡុង​ភ្នំភ្លើង​កក្រើក​។ ខណៈ​ទិដ្ឋភាព​ហាក់ដូចជា​ថ្ងៃ​អវសាន​នៃ​ពិភពលោក ក្រុម​អ្នកជំនាញ​បាន​និយាយថា ដុំ​ភ្លើង​ដែល​ហោះ​នោះ​គឺ​គ្រាន់តែ​ជា​កម្ទេចកម្ទី​ក្រៅ​អាកាស​ដែល​ឆ្លងកាត់​បរិយាកាស​របស់​ផែនដី ហើយ​ត្រូវបាន​ដុត​ឆេះ​ប៉ុណ្ណោះ​។​

​    ​នៅក្នុង​វីដេអូ​គេ​អាច​ឃើញ​ដុំ​ភ្លើង​ហោះ​កាត់​យ៉ាង​លឿន​ពីឆ្វេង​ទៅ​ស្តាំ​នៅក្រោយ​ភ្នំភ្លើង​មុននឹង​វា​បាត់​ខ្លួន​។ យោងតាម​វេ​ប​សាយ Q Costa Rica បានឱ្យដឹងថា មនុស្ស​ជាច្រើន​បាន​គិតថា ដុំ​ភ្លើង​នេះ​ជា​យានអវកាស​មនុស្ស​ភព​ផ្សេង​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់