សិង្ហ​បុរី​សោកស្តាយ ដែល​អណ្តើក​កម្រ​បំផុត​របស់​ប្រទេស​នេះ​ស្លាប់​ដោយ​ត្រូវស្លាប​ចាក់​របស់​កប៉ាល់​

    ​អណ្តើក​សមុទ្រ​ប្រវែង​ជាង​មួយ​ម៉ែត្រ​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅ​ឆ្នេរ Changi Beach ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ ទី ០២ ធ្នូ ដែល​ត្រូវគេ​ជឿថា ស្លាប់​ដោយ​ត្រូវ​ស្លាបចក្រ​កប៉ាល់​ពុះ​ជា​ពីរ​ចម្រៀក​។​

​    ​អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​វ័យ ៤៦ ឆ្នាំឈ្មោះ Chandran V. R បាន​ប្រាប់​សារព័ត៌មាន​សិង្ហ​បុរី Straits Times ថា គាត់​បាន​រត់​ហាត់ប្រាណ​នៅវេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ហើយ​គាត់​ក៏​ប្រទះឃើញ​គ្រោងឆ្អឹង​អណ្តើក​ពី​ចម្ងាយ​នៅលើ​វាល​ខ្សាច់​។ គាត់​បាន​បន្ថែម អណ្តើក​នេះ​ប្រហែល​ងាប់​ជាង ២ ឬ ៣ ថ្ងៃ​មកហើយ​។​

​    ​ដំណឹង​ស្លាប់​របស់​អណ្តើក​នេះ​បានធ្វើឱ្យ​នាយក​ប្រតិបត្តិ​រង​នៃ​អង្គការ Animal Concerns Research and Education Society លោក Anbarasi Boopal បានបង្ហាញ​ការសោកស្តាយ​ជាខ្លាំង​ចំពោះ​មរណភាព​របស់​អណ្តើក​ដ៏​កម្រ​របស់​សិង្ហ​បុរី​នេះ​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...