អ្នកមាន​បង្អួត​ទ្រព្យសម្បត្តិ​មហាសាល​មាន​ទាំង​យន្តហោះ​ឯកជន មាស​ពាក់​ស្រោច​ខ្លួន បាញ់​លុយ​ដាក់​ភ្ញៀវ​ក្នុង​ពិធីជប់លៀង​...

    ​យើង​ធ្លាប់​ឃើញ​មកហើយ​នូវ​ការបង្ហាញ​ភាពមានបាន​របស់​កូន​អភិជន​នៅ​ប្រទេស​មហាអំណាច​ដូចជា​រុស្ស៊ី អង់គ្លេស និង​សហរដ្ឋអាមេរិក​ជាដើម ដូចជា​យន្តហោះ​ឯកជន រថយន្ត​ទំនើប​និង​ថ្ងៃ​វិស្សមកាល​ដ៏​អធិកអធម ប៉ុន្តែ​ឥឡូវ​យើង​ប្រហែលជា​រកឃើញ​ដៃគូ​របស់​ពួកគេ​ហើយ​គឺ​អភិ​ជននី​ហ្សេ​រី​យ៉ា​វ័យក្មេង​ដែល​បង្ហាញ​ភាពមានបាន​របស់​ពួកគេ​នៅលើ​បណ្តាញ​សង្គម Instagram ឈ្មោះ Richkidsnaija​។​

​    ​Emeka Okonkwo គឺជា​មហាសេដ្ឋី​ពាន់​លាន​វ័យក្មេង​ជាងគេ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​រូបគេ​រកស៊ី​តាមរយៈ​ការ​បណ្តាក់​ទន់​ក្នុង​វិស័យ​អចលនា​ទ្រព្យ ប្រេង និង​ហ្គាស និង​ហាង​សម្លៀកបំពាក់​ល្បី​ផ្ទាល់ខ្លួន​។ ផ្ទះ​របស់គាត់​នៅ​រដ្ឋធានី Lagos ពិតជា​ប្រណិត​ដោយ​សូម្បីតែ​គ្រឿង​សង្ហា​រឹម​របស់គាត់​ក៏​ស្រោបមាស​ដែរ ហើយ​ពេល​ជប់លៀង​នៅ​ពិធី​រៀបការ​គឺ​បាញ់​លុយ​ជំនួស​ឱ្យ​ស្ព្រា​យ ដាក់​ភ្ញៀវ ដោយ​ប្រើ​កាំភ្លើង​បាញ់​លុយ​។​

​    ​សេដ្ឋី​វ័យក្មេង​ម្នាក់ទៀត​ដែល​ចូលចិត្ត​បាច​លុយ​នៅ​ពិធីជប់លៀង​គឺជា​តារាចម្រៀង​រ៉ែ​ប​និង​អ្នក​រចនា​ម៉ូដ​ឈ្មោះ Bayo Adewale​។ បុរស​ម្នាក់នេះ​ល្បីឈ្មោះ​ដោយសារ​ចូលចិត្ត​បង្ហាញ​រថយន្ត​ទំនើប​ចាប់ពី Honda Accord ដល់ Ranger Rovers និង​យន្តហោះ​ផ្ទាល់ខ្លួន​ជាដើម​។​

​    ​រីឯ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lagos Bureau De Change លោក Mompha ក៏​ចូលចិត្ត​បង្ហាញ​នូវ​ឈុត​ស្បែកជើង​ម៉ាក​ល្បី Louboutin ហើយ​ថែមទាំង​និយាយថា គាត់​មាន​ស្បែកជើង​ដូច​សន្លឹក​ប័ណ្ណ​ធនាគារ​ទៀតផង​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់