adverise with khmeread 3064854b00000578 3409102 image a 54 1453324672699

ដំណឹង​ល្អ​, ក្រុមហ៊ុន Volvo ប្រកាស​ត្រឹម​២០២០​រថយន្ត​ខ្លួន​នឹង​ការពារ​មនុស្ស​មិនឱ្យ​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​

​    ​ក្រុមហ៊ុន Volvo បាន​សន្យា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា នៅត្រឹម​ឆ្នាំ ២០២០ នឹង​គ្មាន​នរណាម្នាក់​ស្លាប់ ឬ​រងរបួស​ធ្ងន់ធ្ងរ​ដោយ​ការ​ជិះឡាន​ថ្មី​របស់ខ្លួន​នោះឡើយ​។ 

​    ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ស៊ុយអែត ដែល​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​ផ្នែក​សុវត្ថិភាព និយាយថា ពិភព​មួយ​ដែល​គ្មាន​អ្នក​គ្រោះថ្នាក់​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​ចរាចរណ៍​កំពុង​ខិតជិត​មកដល់​លឿន​ជាង​មនុស្ស​ភាគច្រើន​គិត​ទៅទៀត​។ 

​    ​ក្រុមហ៊ុន​បាន​បន្តទៀតថា ដំណោះស្រាយ​ចំពោះ​ពិភពលោក​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ស្លា​ប់​ពឹង​ផ្អែកទៅលើ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​លក្ខណៈសម្បត្តិ​ពិសេស​នៃ​បច្ចេកវិជ្ជា​សុវត្ថិភាព​ជាច្រើន​បាន​កំពុង​ធ្វើឱ្យ​អ្នកបើក​បរមាន​សុវត្ថិភាព​ជាង​មុន និង​ល្អប្រសើរ​ជាង​មុន​ច្រើន​ទៅហើយ​នាពេល​បច្ចុប្បន្ន​។ 

​    ​លោក ឡិច ឃឺ​ស​សេ​មេក​ឃឺ​ស៍ (Lex Kerssemakers) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Volvo Cars North America បាន​ប្រាប់​វេ​ប​សាយ CNN ថា "​ប្រសិនបើ​អ្នក​បាន​ជួប​វិស្វករ​ស៊ុយអែត ពួកគេ​ពិតជា​មាន​ទេពកោសល្យ​ខ្ពស់​ខ្លាំងណាស់​។ ពួកគេ​មិនមែន​ចេះតែ​និយាយ​រឿង​អ្វីមួយ ដែល​ពួកគេ​មិន​ជឿជាក់​នោះទេ​"​។ 

​     រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​គេ​ឃើញ​មានការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ពី​សំណាក់​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ​នៅក្នុង​បច្ចេកវិជ្ជា បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​។ 

​    ​ប្រដាប់​ចាប់​រូបភាព​បាំង​ភ្នែក​ឥឡូវ​អាច​មើលឃើញ​រថយន្ត​ដែល​កំពុងបើក​សំដៅ​មករក​, ប្រព័ន្ធគ្រប់គ្រង​បញ្ជា​អាច​បន្ថយល្បឿន​ពេល​ឃើញ​រថយន្ត​ខាងមុខ​បើក​មក​លឿន​ពេក ហើយ​ប្រព័ន្ធ​កាមេរ៉ា​នឹងធ្វើ​ការព្រមាន​ដល់​អ្នកបើក​នៅពេល​បើក​ហួស​គន្លង​របស់ខ្លួន​។ 

​    ​ប្រដាប់​ចាប់​សញ្ញា​នានា​ក៏​អាច​សម្គាល់​ឃើញ​ឥរិយាបថ​ងងុយគេងរ​បស់​អ្នកបើក​ផងដែរ និង​អាច​ប្រាប់​ឱ្យ​អ្នកបើក​រក​ពេលដេក​សិន​ដើម្បី​សុវត្ថិភាព​។ 

​    ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Volvo លោក ជី​ម ត្រេ​ន​ន័​រ (Jim Trainor) បាន​និយាយថា "​ទស្សនវិស័យ​រយៈពេល​វែង​របស់​យើង​គឺថា​រថយន្ត​នឹងមិន​អាច​ជួប​គ្រោះថ្នាក់​បានទេ​"​។ ក្រុមហ៊ុន​និយាយថា ខ្លួន​នឹងមិន​ធានា​ចំពោះ​ទង្វើ​ឆ្កួតៗ ឬ​ការបើក​រថយន្ត​ទៅបុក​គេ​ដោយ​ចេតនា​នោះឡើយ​។ 

​    ​ក្រុមហ៊ុន​និយាយថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មិនអាច​បញ្ចៀស​បាន ខ្លួន​បាន​បង្កើត​ប្រព័ន្ធ​បន្ថយ​ផលប៉ះពាល់​នៅ​ខាងក្នុង​រថយន្ត​ដែល​អាច​កាត់បន្ថយ​បាន​នូវ​បញ្ហា​របួស​ឬ​ស្លាប់​អ្នក​នៅ​ខាងក្នុង​៕  

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់