samsung-banner
adverise with khmeread

ឆែក​មើល​ទម្លាប់​ធ្វើឱ្យ​ក្លៀក​ខ្មៅ​ទាំងអស់នេះ រួច​បោះបង់​វា​ចោល​ពី​ឥឡូវ​ទៅ​

0

    ​ការ​មាន​ក្លៀក​ខ្មៅ​អាចធ្វើឱ្យ​អ្នក​មិនអាច​ពាក់អាវ​វាល​ក្លៀក ឬ​ឈុត​ប៊ី​គី​នី​បានទេ​។ អ្នក​ច្បាស់​ជា​ប្រើប្រាស់​ផលិតផល​ធ្វើឱ្យ​ក្លៀក​ស ប៉ុន្ដែ​ពួកវា​មិនមាន​ប្រសិទ្ធភាព​ដូច​ការផ្សព្វផ្សាយ​ទេ ហើយ​ប្រសិនបើ​អ្នក​បន្ត​ប្រើប្រាស់​មានតែ​ធ្វើឱ្យ​ក្លៀក​របស់​អ្នក​កាន់តែ​ខ្មៅ​ប៉ុណ្ណោះ​។​

​    ​ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ធ្វើឱ្យ​អ្នក​ក្លៀក​របស់​អ្នក​ខ្មៅ​៖
​    ​១. ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ​ជានិច្ចកាល​។​
​    ​២. ការបដិសេធ​មិន​ព្រម​សម្រក​ទម្ងន់ ៖ ធាត់​ពេក​ធ្វើឱ្យ​ស្បែក​ក្លៀក​កកិត​បណ្ដាលឱ្យ​ខ្មៅ​។​
​    ​៣. ការមិន​ប្រើប្រាស់​ផលិតផល​កម្ចាត់​កោសិកា​ងាប់​ជាប្រចាំ​។​
​    ​៤. ការប្រើប្រាស់​សាប៊ូ​មាន​គ្រឿងផ្សំ​មិនល្អ​។​
​    ​៥. ការ​ដុស​ក្លៀក​នឹង​ម្សៅ​សាប៊ូ​បោក​អាវ​។​
​    ​៦. ការជ្រើសរើស​យក​វិធី​កម្ចាត់​រោមក្លៀក​ខុស​។​
​    ​៧. អាហារ​ជាតិ​ខា្ល​ញ់ និង​ស្ករ មានឱកាស​ឱ្យ​ស្បែក​របស់​អ្នក​មិនមាន​សុខភាព​ល្អ ហើយក៏​បណ្ដាលឱ្យ​ក្លៀក​ខ្មៅ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់