ឃាត់ខ្លួន​ស្រី​យួន​ម្នាក់​ជួញដូរ​គ្រឿងញៀន​នៅ​ច្បារអំពៅ​​ ២

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ បាន​បង្ក្រាប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច សំណង់​មិនទាន់​រៀបរយ ភូមិ​ដើម​ចាន់​១ សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧ ម៉ោង​៤​ល្ងាច។​

    ជ​នស​ង្ស​យ័​ឈ្មោះ ថា​យ ធី​មី​ទៀង ភេទ​ស្រី អាយុ២៤​ឆ្នាំ ជនជាតិ​យួន​ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ។​ ដកហូត​បាន​វត្ថុតាង​រួមមាន៖ -​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​)០៤ កញ្ចប់​ថង់​តូច, -​ឧបករណ៍​ជក់​គ្រឿងញៀន ០៣​កំ​ប្លេ, -​ដាវ ០២​ដើម​, ដែកកេះ​០៤ និង​ទុយោ​ជ​រ័​មួយចំនួន​។​

    ក្រោយ​បង្ក្រាប​ជនសង្ស័យ​រួម​និង​វត្ថុតាង​ខាងលើ ក៏បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​យកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

Unnamed
adverise with khmeread
Loading ad ...