samsung-banner
adverise with khmeread

រកមុខ​យូរហើយ​! អាហារ ៤ មុខ​នេះ​បំផ្លាញ​ការចងចាំ​របស់​មនុស្ស​

Untitled 1

​    ​អាហារ​ខ្លះ​ជំរុញ​ដល់​ការចងចាំ ប៉ុន្ដែ​មាន​អាហារ​មួយចំនួន​អាច​កាត់បន្ថយ​ការចងចាំ​បាន​។ អ្នក​នឹងមិន​មានការ​ចងចាំ​ល្អ​ឡើយ ប្រសិនបើ​អ្នក​ពិសា​អាហារ​ខុស ជាពិសេស​អាច​បណ្តាលឱ្យ​កើត​ជំងឺ​បាត់បង់​ការចងចាំ ឬ​ជំងឺ​វង្វេង​។ ការបរិភោគ​ត្រឹមត្រូវ​គឺ​មិន​ត្រឹមតែ​ផ្ដល់​អ្នក​នូវ​អត្ថប្រយោជន៍​នោះទេ ថែមទាំង​ជួយ​ដល់​បេះដូង កាត់បន្ថយ​មហារីក និង​ហានិភ័យ​ទឹក​ផ្អែម​ទៀតផង​។​

​    ​ហើយ​អាហារ​ខាងក្រោម​នេះ​គឺ​ត្រូវ​ចៀសវាង​ដាច់ខាត ប្រសិនបើ​អ្នក​ចង់​ការពារ​ខួរក្បាល​របស់​អ្នក​។​

​    ​១. ឈី​ស​កែច្នៃ​៖ ពួកវា​បង្កើត​ប្រូតេអ៊ីន​ម្យ៉ាង​ក្នុង​រាងកាយ ដែល​អាច​បង្ក​ហានិភ័យ​បាត់​ការចងចាំ និង​ជំងឺ​បាត់បង់​ការចងចាំ​។​
​    ​២. ស្រា​បៀរ​៖ មាន​ផ្ទុក​សារធាតុ​នី​ដ្រា​តប​ង្ក​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺ​បាត់បង់​ការចងចាំ​។​
​    ​៣. ពោត​លីង (Popcorn)៖ វា​មាន​ផ្ទុក​សារធាតុ Diacetyl ជា​គីមី​ម្យ៉ាង​ដែល​ផលិត Amlyoid Plaques និង​អនុញ្ញាតឱ្យ​វា​នៅក្នុង​ខួរក្បាល​។ ហើយ​វត្តមាន​របស់​វា​នៅក្នុង​ខួរក្បាល​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​បាត់បង់​ការចងចាំ​។​
​    ​៤. សាច់​កែច្នៃ​៖ សារធាតុ Nitrosamine ក្នុងចំណោម​គ្រឿងផ្សំ​សាច់​ច្នៃ អាច​បណ្ដាលឱ្យ​ថ្លើម​ផលិត​ខ្លាញ់​ដែល​ពុល​ដល់​ខួរក្បាល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់