ស្រវឹង​ជិះ​ម៉ូតូ តាមផ្លូវ​ត្រូវ​ក្មេង​ទំនើង​ដេញ​គប់​ដុំថ្ម​ចោទថា​ពួកក្មេង​ទំនើង​ប្លន់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​៣​នាក់​បន្ទាប់​ចេញពី​ផឹកស៊ី​ស្រវឹង ជិះ​ម៉ូតូ​តាមផ្លូវ ទំនងជា​ប៉ះពារ​ដល់​ក្រុម​ក្មេង​ទំនើង​ ត្រូវ​ក្មេង​ទំនើង​ដេញ​យក​ដុំថ្ម​គប់​ និង​វាយ​ដល់​មុខផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​-​ស្រាល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​មករា ២០១៦ ស្ថិតនៅ​មុខផ្ទះ​ជនរងគ្រោះ សិប្បកម្ម​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​ចម្លាក់​យីហោ "​ចម្លាក់​ស្នាដៃ​ខ្មែរ" ​តាម​បណ្តោយ​ផ្លូវដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប្រភពពី​ជនរងគ្រោះ បានឱ្យដឹងថា ដំបូង​ពួកគាត់​មាន​គ្នា​៣​នាក់ ចេញពី​ផឹកស៊ី​នៅ​ផ្សារកណ្តាល ខណ្ឌដូនពេញ ហើយ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌​ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FV-4445 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី បត់​ចូលមក​តាមផ្លូវ​២០១១ គោលដៅ​មក​ផ្ទះ​។​

    ខណៈ​ជិះ​មក​ជិត​ដល់ផ្ទះ​ក៏​លេចមុខ​ក្រុម​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​៥​គ្រឿង​មិនដឹង​ជិះ​តាម​មកពី​ពេលណា​នោះទេ មាន​ប្រដាប់​ដោយ​ដុំថ្ម ដេញ​គប់​មកលើ​ពួកគាត់​ត្រូវ​ក្បាល​ម្នាក់​បែក​ឈាម​ពេញមុខ។​

    លុះ​មកដល់​មុខផ្ទះ​ពួក​បាន​ផ្តួល​ម៉ូតូ​រត់​ឱ្យ​អ្នក​ជួយ ទើប​ក្មេង​ទំនើង​ទាំងនោះ​ជិះ​ចេញ​វិញ​បាត់ទៅ។ ​ដោយឡែក​គ្នា​គាត់​២​នាក់​រងរបួស​ស្រាល​ដោយសារ​ដួល​ម៉ូតូ​ហើយ​រត់​។​

    ក្រោយពេល​កើតហេតុ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចេញមក​អន្តរាគមន៍​ដោយនៅ​កន្លែង​បុរសរងគ្រោះ​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា "​ពួកក្រុម​ក្មេង​ទំនើង​នោះ​ដេញ​ប្លន់​យក​ម៉ូតូ​ពួកគេ តែ​ម៉ូតូ​មិនបាន​បាត់បង់​នោះទេ" ​ទើប​សមត្ថកិច្ច​បាន​ណែ​នាំទៅ​ព្យាបាល​របួស​ចាំ​ព្រឹកស្អែក​ទៅ​ដាក់​ពាក្យបណ្តឹង​៕

 

Unnamed
adverise with khmeread