samsung-banner
adverise with khmeread

ដឹង​អត្ថប្រយោជន៍ ១០ ចំណុច​ដ៏​អស្ចារ្យ​នេះ ទាំងប្រុស​ទាំងស្រី​ច្បាស់​ជា​ចាប់ផ្តើម​ទៅ​រៀន​ហាត់​ក្បាច់គុន​ការពារ​ខ្លួន​ជាមិនខាន​!

1

    ​ការការពារ​ខ្លួន​ជា​វិធី​ទប់ទល់​មួយ​ដើម្បី​ការពារ​ពី​ការ​ធ្វើបាប និង​ការពារ​សុខភាព និង​រាយ​កាយ​ផងដែរ​។ ថ្នាក់​បង្រៀន​អំពី​វិធី​ការពារ​ខ្លួន​លើ​ពិភពលោក​សព្វថ្ងៃ​កំពុងមាន​ការពេញនិយម​ណាស់​។ ជាការ​ពិត ថ្នាក់​ការពារ​ខ្លួន​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​នៅ​សាលារៀន​និង​សាកលវិទ្យាល័យ​ភាគច្រើន​លើ​ពិភពលោក ព្រោះ​វា​ផ្តល់​ទាំង​ជំនាញ​និង​ចំណេះដឹង​ជីវិត​។ 

​    ​ការរៀន​ក្បាច់គុន​ការពារ​ខ្លួន​មិន​ត្រឹម​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្តល់នូវ​ចំណេះដឹង ជំនាញ និង​ភាពជឿជាក់​ដើម្បី​រស់នៅក្នុង​ជីវិត​ពោរពេញ​ដោយ​ភាព​បរិបូ​ណ៍​។ 

​    ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នេះ​ការហាត់​ក្បាច់គុន​ការពារ​ខ្លួន​៖
​    ​១. ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
​    ​២. រក្សា​ស្មារតី​នឹងធឹង​ល្អ ពេល​ប្រឈម​ស្ថានភាព​លំបាក​បំផុត​ក្នុង​ជីវិត​។​
​    ​៣. រក្សា​រាងកាយ​មាំមួន និង​សុខ​ភាពល្អ​។ 
​    ​៤. កាត់បន្ថយ​ស្ត្រេ​ស​។ 
​    ​៥. ជំរុញ​ជំនឿ​ចិត្ត និង​ការផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង ដែល​ពីមុនមក​មិន​នឹកស្មានថា​ខ្លួន​អ្នកមាន​សមត្ថភាព​លាក់ខ្លួន​បែបនេះ​ទេ​។​
​    ​៦. បង្រៀន​ខ្លួនឯង​ឱ្យ​ចេះ​គោរព​វិន័យ​។ 
​    ​៧. ជំរុញ​តុល្យភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ពោលគឺ​បាន​ទាំង​រាងកាយ​មាំមួន និង​គំនិត​ឈ្លាសវៃ​។​
​    ​៨. ជំរុញ​ទឹកចិត្ត​មនុស្ស​ឱ្យ​ពូកែ​តស៊ូ​ព្យាយាម​មិនចេះ​ចុះចាញ់​។​
​    ​៩. ធ្វើឱ្យ​អ្នក​សមជា​អ្នកដឹកនាំ​។ វា​មិន​សំដៅលើ​ការដឹកនាំ​ប្រទេសមួយ​មុខ​ទេ លោកអ្នក​អាច​ក្លាយជា​អ្នកដឹកនាំ​ក្នុង​អង្គភាព ឬ ស្ថាប័ន​ណាមួយ ឬ​ក្រុមការងារ​ណាមួយ​របស់​លោកអ្នក ដោយសារតែ​តម្លៃ​ដែល​លោកអ្នក​បាន​រៀន​ដូចជា ការគោរពវិន័យ ការគោរព​អ្នកដទៃ និង​ការកំណត់​គោលដៅ​ច្បាស់លាស់​។​
​    ​១០. បង្រៀន​ខ្លួនឯង​ឱ្យ​ចេះ​គោរព​ខ្លួនឯង​។ ក្នុងសម័យ​ទំនើប​នេះ មនុស្ស​លែងគោ​រព​ខ្លួនឯង បែរជា​គោរព​អ្នកដទៃ​។ ប៉ុន្តែ​ក្បាច់គុន​ការពារ​ខ្លួន​អាច​នាំ​លោកអ្នក​ឱ្យ​គោរព​ខ្លួនឯង​ឡើងវិញ​បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់