យប់​ថ្ងៃទី​២​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់​បាន​១២​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យប់​ទី​២ នៃ​យុទ្ធនា​ការបង្ក្រាប​គ្រឿងញៀន​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ បានចេញ​យុទ្ធនាការ​បង្ក្រាប​លើ​ករណី​ប្រើប្រាស់​នឹង​ចែកចាយ​គ្រឿងញៀន ដោយ​ឃាត់​បាន​មនុស្ស​ ១២ ​នាក់​រួមជាមួយ​ម៉ូតូ​ ៥​ គ្រឿង យកមក​សាក​សួរនាំ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា នៅវេលា​ម៉ោង​យប់​ថ្ងៃទី​២ មករា ២០១៧ ដោយមាន​ការបញ្ជា​ពី​លោក​អធិការ និង​ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​លោក​អធិការរង​ទទួលបន្ទុក បាន​ដឹកនាំ​កម្លាំង លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​យក​រថយន្ត​និង​កម្លាំង​ម៉ូតូ​ធំ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ ដើរ​ប្រមូល​ក្មេង​ទំនើង​ដែល​អ​ង្កុ​យ​លេង​នៅតាម​មុខ​ក្លឹប ផ្លូវ​សារ​ធារ​ណៈ​ជាពិសេស​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ដោយ​ឃាត់​បាន​១២​នាក់ ​(​ប្រុស​) ម៉ូតូ​ចំនួន​៥​គ្រឿង។​

    ក្នុងនោះ​មាន​ ៦ ​នាក់​បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​ពិត​ជាមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ពិតមែន​។ ចំណែក​៦​នាក់​មិនទាន់​សារភាព​ទេ ហើយ​សមត្ថកិច្ច​នឹងធ្វើ​តេស្ត​ទឹកនោម​នៅវេលា​ព្រឹក​នេះ​បន្តទៀត៕

 

Unnamed %281%29
adverise with khmeread