ជិត​បាន​ជួប​មនុស្ស​ក្រៅ​ភព​ហើយ​? អ្នកវិទ្យាសាស្ត្រ​ថា​ឆ្នាំ ២០១៧ មនុស្ស​មានឱកាស​ខ្ពស់​អាច​ជួប​មនុស្ស​ភព​ក្រៅ​

    ​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​តាមដាន​រឿង​ទាក់ទង​នឹង​ជីវិត​ក្រៅ​ភព ខណៈ​ក្រុម​អ្នកជំនាញ​បាន​និយាយថា ឆ្នាំ ២០១៧ នេះ​អាចជា​ឆ្នាំ​ដែល​យើង​រកឃើញ​ជីវិត​ក្រៅ​ភព​។​

​    ​យានអវកាស Cassini ដែល​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ នឹង​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ក្នុង​ខែកញ្ញា​ឆ្នាំនេះ ហើយ​វា​ជា​គូប្រជែង​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​លាតត្រដាង​ពី​ជីវិត​ក្រៅ​ភព​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​តាមដាន​ភព Proxima B យ៉ាង​ហ្មត់​ចង់​ដែរ ដែលជា​ភព​មួយ​ពួកគេ​ជឿថា អាច​ទ្រទ្រង់​ជីវិត​បាន​។​

​    ​លោក​បណ្ឌិត Simon Foster ដែលជា​រូប​វិទូ​មកពី​វិទ្យាស្ថាន Imperial College London ជឿថា​យានអវកាស Cassini អាច​លាតត្រដាង​ជីវិត​ក្រៅ​ភពផែនដី​ក្នុងឆ្នាំនេះ​។​

​    ​ចាប់តាំងពី​វា​បាន​ចាក​ចេញពី​ផែនដី​ក្នុង​ឆ្នាំ ១៩៩៧ និង​ទៅដល់​ភព​សៅរ៍​ក្នុង​ឆ្នាំ ២០០៤ Cassini បានធ្វើ​ដំណើរ​ជុំវិញ​ប្រព័ន្ធ​របស់​ភព​នេះ​ជាមួយ​ការសិក្សា​ដ៏​ហ្មត់ចត់​របស់​ភព កង​រង្វង់​ឬ​ច​ញ្ចៀ​ន និង​ព្រះ​ចន្ទ​។​

​    ​លោក​បណ្ឌិត Simon Foster បាន​ប្រាប់​កាសែត The Express យ៉ាង​ដូច្នេះ​ថា "​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា ព្រះ​ចន្ទ​មួយ​របស់​ភព​សៅរ៍​គឺ Enceladus គឺជា​ព្រះ​ចន្ទ​ទឹកកក ហើយ​ចំណុច​ទាំងនេះហើយ​ដែល​អាច​រំពឹងថា​មានជីវិត​ក្រៅ​ភព​។​ការផ្តោត​ភាគច្រើន​ស្ថិតនៅលើ​ភព​អង្គារ ហើយ​ខ្ញុំ​គិតថា ព្រះ​ចន្ទ​ដូចជា Enceladus និង Europa ជាដើម​គឺជា​កន្លែង​ដ៏​ល្អ​ដើម្បី​ស្វែងរក​ជីវិត ជាពិសេស​អតិសុខុមប្រាណ​"​។​

​    ​ក្រៅពី​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ ក្រុម​អ្នកជំនាញ​ជឿថា ជីវិត​អាច​ត្រូវបាន​រកឃើញ​នៅលើ​ភព Proxima B​។ កាលពី​ខែតុលា​ឆ្នាំមុន ក្រុម​មួយ​ដោយ​រួមបញ្ចូល​ទាំង​ក្រុម​តារា​រូបវិទ្យា​នៅ​មជ្ឈមណ្ឌល CNRS បាន​គណនា​ទំហំ​និង​លក្ខណៈសម្បត្តិ​របស់​ភព Proxima B ហើយ​បាន​សន្និដ្ឋានថា ភព​នេះ​ប្រហែលជា​ភព​ដូច​ផែនដី​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានប្រកាស​ពី​ការរកឃើញ​នូវ​ភព Proxima B ក្នុង​ខែសីហា​ឆ្នាំមុន ហើយ​បាន​និយាយថា វា​ប្រហែលជា​ភព​ដែល​នៅ​ថ្ងៃ​ណាមួយ​មនុស្ស​យន្ត​ពី​ភពផែនដី​នឹង​ទៅដល់​មុនគេ​។​

​    ​ភព​នេះ​ធ្វើដំណើរ​គោចរ​នៅ​តំបន់​អាច​ទ្រទ្រង់​ជីវិត​បាន​នៅ​ជុំវិញ​ផ្កាយ Proxima Centauri របស់​វា ដែលមាន​ចម្ងាយ​បួន​ឆ្នាំ​ពន្លឺ​ពី​ភពផែនដី​របស់​យើង​៕

 

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...