រថយន្ដ​ធុន​ធំ​ពីរ​គ្រឿង​បុក​គូទ​គ្នា​ពីក្រោយ​...​មួយ​ខ្ទេច​មុខ​មួយទៀត​ខ្ទេច​ក្រោយ​

    ភ្នំពេញ​ ៖ រថយន្ដ​ធុន​ធំ​ពីរ​គ្រឿង​ប្រភេទ​រថយន្ដ​ក្រឡុក​ស៊ី​ម៉​ង់​ត៍​បុក​គូទ​គ្នា​ពីក្រោយ​បណ្ដាលឱ្យ​រថយន្ដ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង​តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​​ ​និង​៣០​នាទី​យប់​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាងមុខ​វត្ត​ថា​ន់ តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​ក្រឡុក​ស៊ី​ម៉​ង់​ត៍​ពីរ​គ្រឿង​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​រថយន្ដ​ខាងមុខ​ពាក់​ស្លាក​លេខ ភ្នំពេញ ​5A-0656 និង​រថយន្ដ​ធ្វើដំណើរ​ខាងក្រោយ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 5A-0897។​

    ពេលមកដល់​ចំណុចកើតហេតុ​រថយន្ដ​ដែល​ធ្វើដំណើរ​ខាងក្រោយ​បាន​ជ្រុល​បុករ​ថយ​ន្ដ​ដែល​ធ្វើដំណើរ​នៅ​ខាង​បណ្ដាលឱ្យ​រថយន្ដ​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ទាំងសងខាង តែ​មិន​បណ្ដាលឱ្យមាន​អ្នករងរបួស​នោះទេ​។​

    បើតាម​សម្ដី​អ្នកបើករថយន្ដ​ក្រឡុក​ស៊ី​ម៉​ង់​ត៍​ដែល​ធ្វើដំណើរ​នៅខាងមុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់​បើករថយន្ដ​ធម្មតា​ហើយ​ដោយមាន​រថយន្ត​មួយគ្រឿង​បត់​ចូល​ផ្លូវឌឿងហែម​គាត់​ក៏បាន​ទាញ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បន្តិច​ស្រាប់​មាន​រថយន្ដ​មក​បុក​ពីក្រោយ​តែម្ដង​។​

    ក្រោយពី​កើតហេតុ​អ្នកបើករថយន្ដ​ទាំងពីរ​គ្រឿង​គឺ​មិន​ហ៊ាន​និយាយ​ដោះស្រាយ​គ្នា​នោះទេ​ដោយ​រង់ចាំ​តំណាង​ក្រុមហ៊ុន​ទាំងសងខាង​មក​ដោះស្រាយ​គ្នា​នៅ​កន្លែងកើតហេតុ​៕

Unnamed %282%29 adverise with khmeread
Loading ad ...