samsung-banner
adverise with khmeread

ឃាត់​ជនសង្ស័យ ​២​ នាក់​ទិញ​ម៉ូតូ​ពី​ចោរ​ ៦ ​នាក់​ដែល​វាយ​ប្លន់​យក​ម៉ូតូ​ពីបុរសម្នាក់កាលពីដើមឆ្នាំ

Untitled 1

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២ ​នាក់ ពីបទ ទទួលផល​ចោរកម្ម​នៅ​ថ្ងៃទី​០២ ​មករា ​២០១៧ វេលា​ម៉ោង​ ៦​ ល្ងាច​នៅ​ចំណុច​មុខ​មណ្ឌល​សុខភាព​ខេត្តកំពង់ស្ពឺ ផ្លូវជាតិ​លេខ​៤ ទី​រូ​ម​ខេត្តកំពង់ស្ពឺ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ និង កម្លាំង​ប៉ូលិ​ស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់​ទៀត ពីបទ​ទទួលផល​ចោរកម្ម ដែលមាន ១-​ឈ្មោះ ឈឿន អូន ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ដឹកឈើ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិខ្ចំ ឃុំតា​សាល ស្រុកឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ញ៉ែម អ៊ី​ម ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីនភ្លើង ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ថ្លុក​ស្រូវ ឃុំខ្ចៅ ស្រុកកងមាស ខេត្ត កំពង់ចាម (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ខាងលើ​បានទទួល​ទិញ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-0821 ​ពី​ជនសង្ស័យ​ចំនួន​០៦​នាក់ ​(​ឃាត់ខ្លួន​បាន​) ដែល​បានធ្វើ​សកម្មភាព​វាយយក​របស់​ជនរងគ្រោះ​ឈ្មោះ របស់​រងគ្រោះ​ឈ្មោះ ឆាង ឈី​ត ភេទប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១​ មករា​២០១៧ វេលា​ម៉ោង​០៤​ និង​៣០​នាទី​ទៀបភ្លឺ នៅ​ចំណុច ផ្លូវ​បេតុង ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង រថយន្ត​០១​គ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌ខ្មៅ ពាក់​​ស្លាក​លេខ ភ្នំពេញ 2E0453 (​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)។ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង៕​

adverise with khmeread

មតិយោបល់