adverise with khmeread 1

អំពី​គ្រុន​ក្តៅខ្លួន​ចំពោះ​ទារក​និង​កុមារ​

    សីតុណ្ហភាព​ក្នុង​ខ្លួន​ត្រួវបាន​ពិនិត្យ​ដោយ​ឧបករណ៍​វាស់​សីតុណ្ហភាព​នៅ​ទីតាំង​ជាក់លាក់​។

    ប្រសិនបើ​គ្រុន​ក្តៅខ្លួន​ដែល​បង្ក​ពី​ម៉ូលេគុល​នៅត្រង់​ទីតាំង​ឬ​បរិវេណ​ដែល​បង្កើត​សារធាតុ​ក្នុង​ខ្លួន​តាមរយៈ​ការចម្លង​រោគ​ទៅ​អតិសុខុម​កាយ ការឆ្លង​ជំងឺ សាច់​ដុះ ពក​សាច់ ជំងឺ​ក្រពេញ​បញ្ចេញ​ខាងក្នុង ឬ​ជំងឺ​សន្លាក់ឆ្អឹង​ជាក់លាក់​។

    សីតុណ្ហភាព​ដែល​បញ្ជាក់ថា​ក្ដៅ​គឺមាន​ក​ម្រឹត​ខ្ពស់ជាង​៣៨​អង្សារ​សេ​នៅត្រង់​ទ្វារធំ ៣៧,៨​អង្សារ​នៅត្រង់​មាត់ និង​៣៧,២​អង្សារ​នៅត្រង​ក្លៀក​។

   នៅពេល​មាន​គ្រុនក្ដៅ​ខ្លួន​នោះ ការដកដង្ហើម​ទៅជា​ញាប់ និង​បេះដូង​លោត​លឿន​ជាង​ធម្មតា​។

    ដោយសារ​កុមារៗ​ដែលមាន​អាយុ​ក្មេង​ជាង​៣​ខែ​មានឱកាស​ឆ្លង​បាក់តេរី​ធ្ងន់ធ្ងរ​ពី​១០-១៥%​។​

    ១-​អំពី​រោគសញ្ញា : វា​ពិបាក​ដើម្បី​ទៅដល់​ការធ្វើ​រោគវិនិច្ឆ័យ​ពី​រោគសញ្ញា​នានា​តែឯង ប៉ុន្តែ​ក្នុងករណី​នៃ​គ្រុន​ក្ដៅខ្លួន​ភ្លាមៗ​តែមួយ​នោះ​ភាពទាកទង​ចំពោះ​ជំងឺឆ្លង​គឺ​ទំនងជា​គ្មានទេ ឬ​បង្កឡើង​ដោយ​ថ្នាំ​។ សម្រាប់​គ្រុនក្ដៅ​ដែលមាន​សីតុណ្ហភាព​លើសពី​៤១​អង្សារ​មូលហេតុ​អាច​បង្ក​មកពី​មិន​ដំណើរការ​ខួរក្បាល​។

    បើសិន​សីតុណ្ហភាព​ទាប​ជាង​៣៦​អង្សារ​ពាក់ព័ន្ធ​នឹង​ការពុល​ក្នុង​ឈាម​ធ្ងន់ធ្ងរ ប៉ុន្តែ​ជាទូទៅ​អាចមកពី​គ្រុន​ស្រៀវស្រាញ​ឬ​រងារ​នៃ​សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ថយចុះ ជាពិសេស​មកពី​ការប្រើប្រាស់​ថ្នាំ​ព្យាបាល​គ្រុន​ឬ​ថ្នាំ​បញ្ចុះ​កំដៅ​ហួស​ក​ម្រឹត​។​

    ២-​ការព្យាបាល : គ្រុនក្ដៅ​ខ្លួន​មាន​សីតុណ្ហភាព​ទាប​ជាង​៣៩​អង្សារ​(​សីតុណ្ហភាព​នៅ​ចុង​ពោះវៀនធំ​) នៅក្នុង​ខ្លួន​កុមារ​ដែលមាន​សុខភាព​ល្អ​នោះ​មិនត្រូវ​ការព្យាបាល​ឡើយ​។ គ្រុនក្ដៅ​ខ្លួន​មាន​សីតុណ្ហភាព​៤១​អង្សារ​ដែល​ទាក់ទង​នឹង​ការឆ្លង​រោគ​ធ្ងន់ធ្ងរ​ឬ​ខូចខាត​ខួរក្បាល ។​

    ថ្នាំ​ព្យាបាល​រោគ​គ្រុន​ឬ​ថ្នាំ​បញ្ចុះ​កំដៅ​ត្រូវបាន​គេ​ផ្តល់ឱ្យ​រួមមាន​ប៉ា​រា​សេ​តា​ម៉ុ​ល (Paracetamol)​ក​ម្រឹត​ការប្រើប្រាស់​១០-១៥mg/kg ក្នុង​រយៈពេល​រៀងរាល់​៤​ម៉ោង​។​

     អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន​(Ibuprofen) ៥-១០mg/kg  រៀងរាល់​៦-៨​ម៉ោង​។ ប៉ុន្តែ​អា​ស្ពៀ​រី​ន​(Aspririn)​មិនត្រូវ​បានផ្ដល់​ឱ្យចំ​ពោះ​កុមារ​តូចៗ​ឡើយ​ព្រោះ​បណ្ដាលឱ្យមាន​ការពិបាក​ឬ​រំលាយ​អាហារ​និង​ការ​ចេញឈាម​ក្នុង​ក្រពះ​និង​ពោះវៀន​។ ការ​ជូត​ខ្លួនប្រាណ​នឹង​ទឹក​ត្រជាក់​បណ្ដាលឱ្យ​មានការ​រួញ​សរសៃឈាម​ផ្ទៃក្រៅ​ដល់​ការ​រាំង​ដំណើរការ​ឈាម​ដោយហេតុនេះ​វា​មានការ​បង្អាក់​ប្រសិទ្ធភាព​ដំណើរការ​ឈាម​នៃ​បេះដូង​។ ដូចនេះហើយ​យើង​គួរ​គប្បី​ប្រើ​ទឹក​ទៅតាម​សីតុណ្ហភាព​ក្នុង​ខ្លួន​ទារក​ឬ​កុមារ​ដោយ​ជួត​ខ្លួន​ទាំងមូល ក្បាល ទ្រូង ពោះ ក្លៀក​និង​ក្រលៀន​។​

    ទារក​និង​កុមារ​ត្រូវបាន​ត្រួតពិនិត្យ​មើល​នៅ​មន្ទីរពេទ្យ​ប្រសិនបើ​៖

    - កុមារ​អាយុ​ក្រោម​៣​ខែ​មាន​រោគ​គ្រុន​ក្ដៅខ្លួន​

    - កុមារ​មាន​រោគ​គ្រុន​ក្ដៅខ្លួន​ខ្លាំង​ហើយ​ទំនងជា​ឈឺ​ខ្លាំង​

    - កុមារ​មាន​រោគ​គ្រុនក្ដៅ​ខ្លួន​នៅ​ខណៈពេល​ដឹង​ខ្លូន​ពាក់កណ្តាល​ឬ​មិនដឹង​ខ្លួន មាន​អរ​ម្មណ៍​ឈឺក្បាល​ធ្ងន់ធ្ងរ​និង​តឹង​ក ដែល​បង្ហាញ​នូវ​ការឆ្លង​រោគ​នានា មានការ​ដកដង្ហើម​ពិបាក​ដែល​មកពី​ការ​ក្អក​។​

    - កុមារ​មាន​រោគ​គ្រុនក្ដៅ​ខ្លួន​ហើយ​ដើរ​ខ្ចើចៗ​ឬ​មិនអាច​ដើរ​បាន​។​

    -​កុមារ​អាយុ​តិចជាង​៦​ខែ​មាន​សីតុណ្ហភាព​ខ្ពស់ជាង​៣៨,១​អង្សារ​នៅត្រង់​ក្លៀក​។​

    - កុមារ​អាយុ​ក្រោយពី​៦​មាន​សីតុណ្ហភាព​ខ្ពស់ជាង​៣៨,៧​អង្សារ​នៅត្រង់​ក្លៀក​។​

​ចំពោះ​ថ្នាំ​ផ្សះ​(​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​)​មិន​ត្រូវបាន​អនុញ្ញាតិ​ផ្តល់ឱ្យ​ទារក​ឬ​កុមារ​ដាច់ខាត​ដោយ​គ្មាន​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​៕

adverise with khmeread
ប្រភព៖ Asian Medical Center​

មតិយោបល់