ប៉ូលិស​ខណ្ឌចំការមន​ឃាត់​ជនសង្ស័យ​ ៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃ​២ ​មករា​ ឆ្នាំ​២០១៧ ​ម៉ោង​៧ ​និង​៥០​នាទី​យប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ​ច្រកចូល​ឌឿងហែម​ក្រោយ​យ្យូ​ប៊ី​ (013) ផ្លូវ​ព្រះមុនីវង្ស​ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ អែម ពីសី ភេទ​ស្រី អាយុ២៩​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ដើរ​បោក​ខោអាវ​អោយគេ​ស្មិ​ស្នាក់នៅ​មិន​ពិតប្រាកដ​(​ជួញដូរ​),​ ២​ឈ្មោះ ​ផាត់​ សុវណ្ណ​រតនា ភេទ​ប្រុស អាយុ២៩​ឆ្នាំ ខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​បោក​ខោអាវ​គេ (​ជួញដូរ​)​ និង​៣-​ឈ្មោះ​ ជា​ ប្រុស​ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​217AZ ផ្លូវ​៣៦៩ ​ភូមិ​ដើម​ម៉ាក់​ឃ្លឿ សង្កាត់​ច្បារអំពៅ១ ខ​ណ្ទ​ច្បារអំពៅ មុខរបរ​ជាងសំណង់ (​អ្នកប្រើប្រាស់​)​។​

    ដកហូត​ក្រាម​ស​ថ្លា ចំនួន​បី​កញ្ចប់​តូច​ (​សង្ស័យ​សារធាតុ​ញៀន​) លុយ​ចំនួន​៥៨.០០០​រៀល​ និង​ឧ​បករ​ណ៌​សំរាប់​ថ្នាំញៀន​ចំនួន​មួយ​កំ​ប្លេ។ ​បច្ចុប្បន្ន​ជន​ទាំង​បីនាក់​បញ្ជូនមក​អធិការ​ខណ្ឌ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Unnamed %282%29 adverise with khmeread
Loading ad ...