Dybala យល់ព្រម​ផ្ទេរ​ទៅ Real Madrid

    ​ខ្សែប្រយុទ្ធ​ក្រុម​សេះបង្កង់ Juventus កីឡាករ Paulo Dybala បាន​យល់ព្រម​ទៅលើ​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្រុម​អធិរាជ​ស Real Madrid​។ នេះ​បើ​យោងតាម​វេ​ប​សាយ Mundo Deportivo របស់​អេ​ស្ប៉ា​ញ​។​

​    ​ទោះបីជា​ការពិត​តារាបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ គឺ​ត្រូវបាន​ក្លឹប​យក្ស​ក្នុង​ទីក្រុង​តួ​រី​ន​បញ្ចុះបញ្ចូល​ឱ្យចូល​រួមជាមួយ​ពួកគេ​រហូតដល់​ឆ្នាំ ២០២០​ក្តី អធិរាជ​សបាន​ផ្តល់ជូន​សំណើ​ទិញ​ដ៏​សម្បើម​មួយ​ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខនេះ ខណៈដែល​ប្រធាន​ក្លឹប​លោក Florentino Perez ព្យាយាម​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​នេះ​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​បាន​។​

​    ​Dybala បានបង្ហាញ​ខ្លួន​ចំនួន ១០​លើក​សម្រាប់​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A ក្នុង​រដូវ​កាល​នេះ ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន​បី​គ្រាប់ និង​គ្រាប់​បាល់​ដទៃទៀត​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ទ្វីបអឺរ៉ុប Champions League៕

Gt5wi44wqfo4131rjcgwv4wdf adverise with khmeread

មតិយោបល់