samsung-banner
adverise with khmeread

ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាប់​ក្រុមចោរប្លន់​ម៉ូតូ​ ៦​ នាក់​

Unnamed %281%29

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​០៦ ​នាក់ ពាក់ព័ន្ធ​ករណី​វាយ​ប្លន់​យក​ម៉ូតូ​កាលពី​ថ្ងៃទី០២​ មករា ​២០១៦ វេលា​ម៉ោង​០៨​ និង​៣០​នាទី​ជា​បន្តបន្ទាប់​នៅលើ​ទឹកដី​ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ប៉ាន់ សរិត ហៅ ម៉េ​វ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ២-​ឈ្មោះ មិន ឌី​ណា ហៅ ខ្នុ​យ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, ៣-​ឈ្មោះ លាត ឆ​ន្ទះ​ណា​លី ហៅ សំណាង ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិរកា​កោះ សង្កាត់ព្រៃ​ស ខណ្ឌដង្កោ, ៤-​ឈ្មោះ ហ៊ាន ច័ន្ទ​ករុណា ហៅ ឡា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិត្រពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ, ៥-​ឈ្មោះ អ៊ូ បញ្ញាវុធ ហៅ ញ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិត្រពាំង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ និង​៦-​ឈ្មោះ សុខ ឡា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​នេះ​ពាក់ព័ន្ធ​ពីបទ​វាយយក​មូ​តូ ០១ ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ0821  របស់​រងគ្រោះ​ឈ្មោះ ឆាង ឈី​ត ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ​មករា ​២០១៧ វេលា​ម៉ោង​០៤ និង​៣០​នាទី​ទាបភ្លឺ នៅ​ចំណុច ផ្លូវ​បេតុង ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​ម៉ូតូ​០២​គ្រឿង​១-​ម៉ាក​ហ្វី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR1460, ២-​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​លែ​ត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL0995 (​ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​)។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ ០៦ ​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread

មតិយោបល់