ប្រិយមិត្ត West Ham ខឹង​ចិត្ត​ដែល​អាជ្ញាកណ្តាល​លម្អៀង​ទៅ Man Utd

    ​ប្រិយមិត្ត​ក្រុម​ញញួរ​ធំ West Ham ពិតជា​ស័ក្តិសម​ក្នុងការ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​ជនរងគ្រោះ​ចំពោះ​ហេតុការណ៍​មួយ​នេះ​។​

​    ​Sofiane Feghouli ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត បន្ទាប់ពី​ការប្រកួត​ចាប់ផ្តើមបាន ១៥​នាទី​ប៉ុណ្ណោះ ដោយ​ការបង្ហាញ​កាត​ក្រហម​មិន​សម​ទំនង​មួយ​ពី​អាជ្ញាកណ្តាល លោក Mike Dean ដែល​បាន​បញ្ចេញ​សន្លឹក​កាត​មួយ​នេះ​ច្រើនជាង​អាជ្ញាកណ្តាល​ដទៃទៀត​ផង​ដែរ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League នា​រដូវ​កាល​នេះ​។​

​    ​ការផ្លាស់​ចូល Juan Mata ក្លាយទៅជា​គុណប្រយោជន៍​ដ៏​ធំ​មួយ ដោយ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​រត់​ចូល​ទីលាន ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​អាច​ស្វែងរក​គ្រាប់​បាល់​បើកឆាក​ដំបូង​ក្នុងការ​ប្រកួត​។​

​    ​Zlatan Ibrahimovic បានផ្តល់​ស្នាមញញឹម​ដល់​ប្រិយមិត្ត​បិសាច​ក្រហម​នូវ​គ្រាប់​បាល់​ទី​ពីរ ប៉ុន្តែ​ដូច​គ្រាប់​បាល់​ខ្យាដំរី​របស់ Henrikh Mkhitaryan ស៊ុត​ចូលក្នុង​ជំនួប​ជាមួយ Sunderland ដែរ គ្រាប់​បាល់​មួយ​នេះ​ជាក់ស្តែង​ពិតជា​មិន​សម​អនុញ្ញាត​ឱ្យចូល​ទេ ដោយ​វា​ស្ថិតនៅក្នុង​ទីតាំង Offside​។​

​    ​ទោះជា​យ៉ាងណាក្តី ក្រុម​ភ្ញៀវ​មួយ​នេះ​ជាក់ស្តែង​ពិតជា​ក្រុម​ល្អ​ជាង និង​ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​បី​ពិន្ទុ សូម្បី​ប្រសិនបើ​ពួកគេ​ត្រូវបាន​ជ្រោមជ្រែង​ជួយ​ដោយ​មន្ត្រី​កាត់សេចក្តី​ក្នុងការ​ប្រកួត​ក៏ដោយ​។​

​    ​ជ័យជម្នះ​ប្រាំមួយ​លើក​ជាប់ៗ​គ្នា​ក្នុង​លី​ក គឺជា​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ផងដែរ​សម្រាប់​បិសាច​ក្រហម ខណៈដែល​ពួកគេ​នៅតែ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំមួយ​ជា​បន្ត​៕

 

adverise with khmeread