ឥណ្ឌា​កាន់ទុក្ខ​អ្នកស្លាប់​នៅ​ក្លឹប​រាត្រី​នៅ​តួ​ក​គី ក្នុងនោះ​ក៏មាន​អ្នកដឹកនាំ​រឿង​បូលីវូដ កូនស្រី​មហាសេដ្ឋី និង​កំពូល​អ្នក​ច្នៃ​ម៉ូត​

    ​រូបភាព​ដ៏​គួរឱ្យ​សោកស្តាយ​មួយទៀត​បង្ហាញ​ពី​ក្រុម​អ្នក​ឆ្លង​ឆ្នាំ​ត្រូវបាន​សម្លាប់​ដោយ​សកម្ម​យុទ្ធ ISIS នៅក្នុង​ក្លឹប​រាត្រី Reina ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ខណៈ​ពួកគេ​បាន​ប្រារព្វ​ពិធី​ឆ្លង​ឆ្នាំ​។​

​    ​ជនរងគ្រោះ​ពី​ការវាយប្រហារ​នោះ​គឺ​ដោយ​ទាំង​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ឥណ្ឌា​វ័យក្មេង​ម្នាក់ អ្នក​ផលិត​រឿង​បូលីវូដ​ម្នាក់ និង​កូនស្រី​អ្នកជំនួញ​លី​បង់​ដ៏​ល្បីឈ្មោះ​ម្នាក់​។​

​    ​ក្នុងចំណោម​អ្នក​បាត់បង់​ជីវិត​ចំនួន ៣៩ នាក់​មាន​លោក Abis Rizvi វ័យ ៤៩ ឆ្នាំ​ជា​អ្នក​ផលិត​រឿង​បូលីវូដ​ម្នាក់​ដែល​បាន​ដឹកនាំ​រឿង​ទី​ពីរ​របស់លោក​ដល់​ពាក់​កណ្តាល​ទី កញ្ញា Khushi Shah វ័យ ២០ ឆ្នាំ​ដែលជា​អ្នក​រចនា​ម៉ូត​ល្បី​មកពី​ទីក្រុង Vadodara និង​កញ្ញា Rita Sami វ័យ ២៦ ឆ្នាំ​ដែលជា​កូនស្រី​របស់​អ្នកជំនួញ​លី​បង់​ដ៏​លេចធ្លោ​ម្នាក់​គឺ​លោក Ilyas Schami​។​

​    ​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា ខ្លួន​បានរៀបចំ​ដើម្បី​ជួយ​គ្រួសារ​ជនរងគ្រោះ​ខណៈ​ពួកគេ​ទៅ​ប្រទេស​តួ​ក​គី​ដើម្បី​នាំយក​សាកសព​មក​មាតុភូមិ​វិញ​៕

0 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់