ឃាត់ខ្លួនជនសង្ស័យម្នាក់លួច​ទូដែកពីផ្ទះវេរលុយ វីង នៅចាក់អង្រែ

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បានទទួល ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពីបទ​លួច​យក​ទូដែក​ដាក់​ប្រាក់​កាលពី​ថ្ងៃទី​០២ ​មករា​​ ២០១៦ វេលា ម៉ោង​០៨​ និង​៥០​នាទី​នៅ​ហាង​វី​ង​និង​ប្តូរប្រាក់ ស្នាក់​នៅផ្ទះ​លេខ​៦៥ ផ្លូវ​F3 ភូមិ ដំណាក់​ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ វួ​ច មាន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិក​ហាង​វី​ង​ និង​ប្តូរប្រាក់ ស្នាក់​នៅផ្ទះ​លេខ៣៥ ផ្លូវលំ ភូមិ ទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ពីបទលួច​យក​ទូដែក​ដាក់​ប្រាក់ របស់​រងគ្រោះ​ឈ្មោះ អ៊ុន ប៊ុនថន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ម្ចាស់​ហាង​វី​ង​និង​ប្តូរប្រាក់ ស្នាក់​នៅផ្ទះ​លេខ​៦៥ ផ្លូវ​F3 ភូមិ ដំណាក់​ធំ​១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​០១ ​មករា​ ២០១៧ វេលា​ម៉ោង​២​ និង​៣០​នាទី រសៀល​នៅ​ចំណុច​ហាង​វី​ង​និង​ប្តូរប្រាក់ ផ្ទះ​លេខ៩០១ ផ្លូវជាតិ​លេខ​២ ភូមិទួល​រកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​ទូដែក​០១ (​មាន​ស្នាម​គាស់​ទ្វារ​) និង ប្រាក់​ដុល្លារ​ចំនួន ៧.០០០​ដុល្លារ (​ជា​របស់​ជនរងគ្រោះ​) ហើយ​ចំពោះ​ប្រាក់​ចំនួន​ ៧.០០០ ដុល្លារ​បានប្រគល់​ឱ្យ​ជនរងគ្រោះ​រក្សាទុក​វិញ។ 

    បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង៕

Untitled 1
adverise with khmeread
Loading ad ...