Oscar ទទួល​ការស្វាគមន៍​ដូច​វីរបុរស​នៅ​ចិន បន្ទាប់ពី​ផ្ទេរ​ពី Chelsea ទៅ​ក្លឹប Shanghai SIPG

    ​Oscar ត្រូវ​បានទទួល​ស្វាគមន៍​ដូចជា​វីរបុរស​កាលពី​ថ្ងៃ​ចន្ទ ខណៈដែល​គាត់​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី​ប្រទេស​ចិន បន្ទាប់ពី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ ៦០​លាន​ផោន​ពី​តោ​ខៀវ Chelsea ទៅកាន់​ក្លឹប Shanghai SIPG​។​

​    ​អតីត​ខ្សែបម្រើ​របស់​ក្រុម​តោ​ខៀវ​រូបនេះ ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ប្រិយមិត្ត​រាប់រយ​នាក់ ដែល​ចង់ឃើញ​មុខ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​។​

​    ​គាត់​បានទទួល​អំណោយ​ជាមួយនឹង​បាច់ផ្កា និង​បាន​បញ្ឈប់​ដំណើរ​របស់ខ្លួន​ដើម្បី​ផ្តល់​ហត្ថលេខា​ទៅ​ប្រិយមិត្ត​ថ្មី​របស់ខ្លួន ខណៈដែល​គាត់​ត្រូវបាន​អមដំណើរ​ដោយ​ហ្វូង​អ្នកគាំទ្រ​ដែល​មើលទៅ​រីករាយ​បំផុត​។​

​    ​Oscar នឹង​រក​ចំណូល​លើសពី ៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​នៅក្នុង​កិច្ចព្រមព្រៀង​រយៈពេល​បួន​ឆ្នាំ​របស់គាត់​ដែល​បាន​ចុះហត្ថលេខា​សម្រាប់​ក្លឹប​យក្ស​តំបន់​អាស៊ី​មួយ​នេះ​៕

 

adverise with khmeread