samsung-banner
adverise with khmeread

ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​

Unnamed

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ ៣ ​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​០២ មករា​ ២០១៧ វេលា​ម៉ោង​៣ ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ក្រុមទី​០៦ ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌឫស្សីកែវ នា​ប្រមាណ​៤​ទៀបភ្លឺ​ថ្ងៃទី៣ ​មករា​នេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ គឹម មនោ​រម្យ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ហា​សគ​ន្នី​ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ បានមក​ដាក់ពាក្យ​បណ្តឹង លុះដល់​ថ្ងៃទី​០៣​ មករា ២០១៧ ​ម៉ោង​០៣​ និង​៣០​នាទី​នេះ។​

    បន្ទាប់មក​កម្លាំង​ជំនាញ​ខណ្ឌ​និង​ប៉ុស្ដិ៍​បាន​បើ​ការស្រាវជ្រាវ ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ ​ឡេង ផល​លៀង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​មុខរបរ​គ្មាន​ឥឡូវ​ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ពីរ​នាក់​ទៀត​ ​និង​កសាង​សំណុំរឿង​បញ្ជូន​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់