សាហាវ​! គូប្រជែង​នៅ​គុក​ប្រេ​ស៊ី​ល​ឈ្លោះ​គ្នា​រឿង​គ្រឿងញៀន​មាន​ទាំង​កាត់​ក្បាល​គ្នា​ទៅវិញទៅមក សរុប​ស្លាប់​ជាង ៦០ នាក់​

    ​មន្ត្រីប៉ូលិស​និយាយថា កុបកម្ម​មួយ​នៅក្នុង​គុក​ដ៏​ណែន​តាន់តាប់​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​បានបញ្ចប់​ដោយ​អ្នកទោស​យ៉ាងហោចណាស់ ៦០ នាក់​បាន​ស្លាប់​និង​ជាច្រើន​ទៀត​ត្រូវបាន​កាត់​ក្បាល​។​

​    ​ភាពចលាចល​នៅ​ទីក្រុង Manaus ក្នុង​រដ្ឋ Amazonas បានចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់ពី​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជនពាល​ជា​គូប្រជែង​ក្នុង​គុក​។​

​    ​អំពើហិង្សា​បានបញ្ចប់​នៅ ១៧ ម៉ោង​បន្ទាប់​នៅពេល​ក្រុម​អ្នកទោស​បាន​ទម្លាក់អាវុធ​របស់​ពួកគេ​ហើយ​បាន​ដោះលែង​ឆ្មាំ​គុក​យ៉ាងហោចណាស់​ចំនួន ១២ នាក់​ដែល​ពួកគេ​បាន​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​។​

​    ​ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែលមាន​អ្នកទោស​ច្រើនជាងគេ​នៅលើ​ពិភពលោក​លំដាប់​ទី​បួន​។ ប្រទេស​នេះ​មាន​អ្នកទោស​ប្រមាណ ៦០០.០០០ នាក់​ហើយ​ចំនួន​ដ៏​ច្រើន​នេះ​គឺជា​ចំណោទបញ្ហា​។ របាយការណ៍​និយាយថា មជ្ឈមណ្ឌល​ពន្ធនាគារ Anisio Jobim Penitentiary Centre ដែលជា​គុក​ធំជាងគេ​នៅ​រដ្ឋ Amazonas មាន​សមត្ថភាព​ផ្ទុក​អ្នកទោស​ចំនួន ៤៥៤ នាក់ ប៉ុន្តែ​វា​បាន​ផ្ទុក​ដល់​ទៅ​ចំនួន ១.២២៤ នាក់​។​

​    ​នៅពេល​កុបកម្ម​បានចាប់ផ្តើម សាកសព​គ្មាន​ក្បាល​ចំនួន ៦ នាក់​ត្រូវបាន​បោះចោល​ជុំវិញ​បរិវេណ​របង​គុក​។​

​    ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​របស់​រដ្ឋ​លោក Sergio Fontes បាន​និយាយថា គូប្រជែង​ជា​ជន​អន្ធពាល​ដែល​ប្រតិបត្តិការ​ក្នុង​និង​ក្រៅ​គុក​បាន​ប្រយុទ្ធ​គ្នា​ជុំវិញ​ការគ្រប់គ្រង​ជួញដូរ​គ្រឿងញៀន​៕

ប្រភព៖BBC

Gettyimages 511636488
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...