adverise with khmeread 5

វី​ធី​ធ្វើ​ឱ្យដៃ​ស្រ​ឡូ​ន​

     សុខភាព​ដៃ​ក៏​សំខាន់​សម្រាប់​សម្រស់​ផងដែរ​ទាំង​បុរស​ទាំង​នារី ។​ប្រសិនបើ​ដៃ​គគ្រើម​ឬ​ស្ងួត​នោះ​ធ្វើឱ្យ​អារម្មណ៍​លោកអ្នក​ខ្មាស់អៀន​ឬ​មិន​ចង់​ចាប់ដៃ​ស្វាគមន៍​នរណាម្នាក់​ឡើយ​។​

     ចូរ​ក្រ​ឡែក​មើល​ពី​វិធី​ងាយៗ​តាមរបៀប​ធម្មជាតិ​ដើម្បី​ម៉ាស្សា​ដៃ​ឱ្យ​កាន់តែ​ស្រ​ឡូ​ន​ជាង​មុន​និង​មាន​អារម្មណ៍​ចង់​កាន់​ដោយ​គ្រាន់តែ​អនុវត្ត​ដូចខាងក្រោម​៖

     វិធី​ទី​១-​យក​ស្ករ​សលាយ​ជាមួយ​ប្រេង​អូ​លីវ​កូរ​ឱ្យ​សព្វ​រួច​ម៉ាស្សា​រយៈពេល ១៥​នាទី​សឹម​លាង​សម្អាត​នឹង​ទឹក​ធម្មតា ដោយ​អនុវត្ត​១​សប្តាហ៍​២​ដង​។​

     វិធី​ទី​២-​យក​ម្សៅ​អង្ករ​ឬ​ស្រូវ​សាឡី​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​ឬ​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​កាន់តែ​ប្រសើរ​ហើយ​យកដៃ​ទាំងពី​ត្រាំ​រយៈពេល​១០-១៥​នាទី​ដោយ​អនុវត្ត​១​សប្តាហ៍​២​ឬ​៣​ដង​។ បញ្ជាក់​យើង​អាច​យកមក​ទទួលទាន​ក៏បាន​។​

     វិធី​ទី​៣-​គ្រាប់​កាហ្វេ​កិន​ម៉ដ្ឋ​លាយ​ជាមួយ​ប្រេងដូង​កូរ​ឱ្យ​សព្វ​រួច​យកមក​ម៉ាស្សា​ដៃ​ទាំងពីរ​អនុវត្ត​ដូច​វិធី​ទី​១​។​

     វិធី​ទី​៤-​ម្សៅ​សូ​ដា​លាយ​ជាមួយ​ទឹក​កួរ​ឱ្យ​សព្វ​យកមក​លាប​ពេញ​ផ្ទៃ​សឹម​លាង​សម្អាត​ជាមួយនឹង​ទឹក​ធម្មតា​។​

    ចំណាំៈ វិធី​ដូច​បានបង្ហាញ​គឺ​សុទ្ធសឹងតែ​អាចយ​កមក​ម៉ាស្សា​ដងខ្លួន ដៃជើង​ ឱ្យ​ស្រ​ឡូ​ន​និង​ថែរក្សា​ សុខភាព​ស្បែក​បាន​ទៀតផង​៕​

adverise with khmeread

មតិយោបល់