ភ្នំពេញ ៖ មានករណីបុរសម្នាក់ធ្វើអត្តឃាត (ចងក) កាលពីថ្ងៃទី០១ មករា ២០១៧ វេលាម៉ោង៣រសៀលនៅចំណុចភូមិគោហ៊េ ឃុំរកាកោងទី1 ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខេន ចូច ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិគោហ៊េ ឃុំរកាកោងទី1 ស្រុកមុខកំពូល ខេត្ត កណ្តាល មុខរបរធ្វើសំណង់ បានយកក្រមាក្រឡាការ៉ូ ពណ៌សក្រហម ០១ ចងកទៅនឹងដើមស្វាយ។
ប៉ូលិសបន្តថា មុនកើតហេតុ៤ថ្ងៃ ជនរងគ្រោះមានវិបត្តិដោយ សារបាត់ដំណឹង កូនស្រី ដែលធ្វើកម្មកររោងចក្រនៅបែកចាន ដោយទូរស័ព្ទ មិនអាចទាក់ទងគ្នាបាន។ ដោយមានវិបត្តិខាងលើ នៅថ្ងៃកើតហេតុជនរងគ្រោះបានដើរទៅផ្ទះប្អូនថ្លៃឈ្មោះ ចន ចន្ធី បន្ទាប់មកជនរងគ្រោះដើរសំដៅទៅដើមស្វាយកែវរមៀត ចម្ងាយ ពីផ្ទះ ចន ចន្ធី ប្រហែល៥ម៉ែត្ររួចយកក្រមាបង់នឹងក ទៅចងនឹងមែកស្វាយសម្លាប់ខ្លួនតែម្តង។
ករណីនេះប៉ុស្តិ៍ រកាកោងទី1 បានទទួលព័ត៌មានពីឈ្មោះ ទួត ភារម្យ ប្រជាការពារនៅ ភូមិគោហ៊េ ឃុំរកាកោង1 នៅវេលាម៉ោង៩ និង៥៨នាទីយប់ថ្ងៃទី១ មករា ហើយកម្លាំងជំនាញស្រុក និងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសព មានស្នាមជាំលើ បំពង់ក រាងអក្សរអ៊ុយ ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីទៀតឡើយ។
ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
