ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​ ១ ​ឃាត់ខ្លួន​ជនសង្ស័យ ​៣ ​នាក់​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១​ បានឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ នៅចំណុចមុខផ្ទះ​លេខ​២២៨ ផ្លូវ៣៦៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៧​ ម៉ោង​៨​ និង​១៥​នាទីយប់។​

    ប៉ូលិស​និយាយថា ១-​ជនសង្ស័យ​ឈ្មោះ​ ជា តុលា ភេទ​ប្រុស អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ៣៦៩ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ​, ២-​ជនសង្ស័យ​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ​និង​៣-​ជនសង្ស័យ​ឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ ភូមិ​ជ្រោយ​បាសាក់ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​បាន​វត្ថុ​តាង​រួមមាន -​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០១​កញ្ចប់​ថង់​តូច។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread