Rafael Benitez គ្មាន​ពាក្យ​ពន្យល់​ចំពោះ​បរាជ័យ​យប់មិញ ខណៈ Newcastle ស៊ុត​ជិត ៣០ ជើង​បែរជា​ចាញ់ Blackburn ដែល​ស៊ុត​ចំ​គោលដៅ​តែមួយ​ជើង​ចូល​

    ​លោក Rafael Benitez បាន​ទទួលស្គាល់ថា បរាជ័យ ១-០ របស់ Newcastle ទៅកាន់​ក្រុម​ម្ចាស់ផ្ទះ Blackburn កាលពី​យប់មិញ "​ពិតជា​ពិបាក​យល់​" បន្ទាប់ពី​ក្រុម​របស់គាត់​គ្រប់គ្រង​ការប្រកួត​យ៉ាងច្រើន​លើសលុប​តែ​បែរជា​ចាញ់ ដែល​បណ្តាលឱ្យ​អ្នកគាំទ្រ​សឹង​មួយ​នគរ​ខកចិត្ត​។​

​    ​ក្រុម​សារិកា​ព្រៃ​បាន​ខ្ចាយ​មក​លេខ​ពីរ​ក្នុង​តារាង​ពិន្ទុ Championship បន្ទាប់ពី​បញ្ចប់​ការប្រកួត​នៅ​ទឹកដី Ewood Park ដោយ​បាញ់​ក្រុម​ម្ចាស់ផ្ទះ ២៥ ជើង​តែ​មិន​ចូល​សូម្បី​តែមួយ​គ្រាប់​។​

​    ​លោក Benitez បាន​ប្រាប់​ទូរទស្សន៍ Sky Sports យ៉ាង​ដូច្នេះ​ថា "​វា​ពិតជា​ពិបាក​យល់​នៅពេល​អ្នកមាន​ឱកាស​ហើយ​គ្រប់គ្រង​ការប្រកួត​យ៉ាងច្រើន តែ​មិនបាន​ស្មើ​បែរជា​ចាញ់ ១-០ ទៅវិញ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ ប៉ុន្តែ​នេះ​ជា​បាល់ទាត់ ហើយ​អ្នក​ត្រូវតែ​ស្រប​ជាមួយ​វា​"៕

 

Untitled 1
adverise with khmeread
Loading ad ...