បើក​ម៉ូតូ​ដួល​ខ្លួនឯង​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយលើកទៀត​នៅ​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង​៦​យប់​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង គឺ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បណ្តាលឱ្យ​ស្លាប់ម្នាក់ និង​របួសធ្ងន់ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ តូច គូ ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ (​ស្លាប់​) នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង និង​ឈ្មោះ ស្រី ច​ន្នី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ (​របួសធ្ងន់​) នៅ​ភូមិ​តា​នូ​ន ឃុំ​តា​នូ​ន បាន​បញ្ជូនទៅ​ពេទ្យ៕
 

adverise with khmeread