ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Olivier Giroud និយាយថា Mkhitaryan របស់ Man Utd ជា​ហេតុផល​ជំរុញ​ទឹកចិត្ត​គាត់​ឱ្យ​ស៊ុត​ក្បាច់​ខ្យាដំរី​

    ​Olivier Giroud បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ដ៏​ល្អ​បំផុត​សម្រាប់​ថ្ងៃ​បើ​ឆាក​នៃ​ឆ្នាំ​ថ្មី​២០១៧ ពេលដែល​គាត់​បាន​ប្រើប្រាស់​ក្បាច់​ខ្យាដំរី​ស៊ុត​បញ្ចូល​ទៅ​មុំកែង​បាន​យ៉ាង​ល្អឥតខ្ចោះ​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ បាន​បំបែក​ភាពជាប់គាំង​ក្នុង​ការប្រកួត​ក្នុងជំនួប​ជាមួយ Crystal Palace ជាមួយនឹង​គ្រាប់​បាល់​ដែល​គាត់​បាន​បរិយាយ​ថា​ជា "​គ្រាប់​បាល់​ល្អ​ដាច់​គេ​" នៃ​អាជីព​របស់គាត់​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ BBC បន្ទាប់ពី​ការប្រកួត តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ បាន​និយាយ​រៀបរាប់​ពី​គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់ខ្លួន និង​ពន្យល់ថា​ធាតុពិត​គឺមាន​សំណាង​នៅ​ពីក្រោយ​គាត់​។​

​    ​Giroud ក៏បាន​ទទួលស្គាល់​ផងដែរ​ថា Henrikh Mkhitaryan ជាហេតុ​ផល​បំផុសគំនិត​របស់គាត់​ឱ្យសម្រេចបាន​រឿង​មួយ​នេះ បន្ទាប់ពី​ខ្សែបម្រើ​ប្រយុទ្ធ​របស់​បិសាច​ក្រហម​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​គ្រាប់​បាល់​ស្រដៀង​គ្នា​នឹង​នេះ​ផងដែរ​ក្នុងជំនួប​ជាមួយ Sunderland កាលពី​សប្តាហ៍​មុន​៕

Olivier giroud bbc interview post match adverise with khmeread
ប្រភព៖ Mirror

មតិយោបល់