Ander Herrera: Paul Pogba អាចក្លាយជាកីឡាករឆ្នើមម្នាក់ក្នុងពិភពលោក

          កីឡាករ​ Ander Herrera ជឿថា មិត្តរួម​ក្រុម​ Paul Pogba​ មាន​សម្ថតភាព គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់ឆ្នើមម្នាក់​របស់ពិភព​លោក។

          បន្ទាប់ពី​ជម្នះបញ្ហា​ពេល​ចាប់ផ្តើម​ឆាកជីវិតថ្មី​​នៅ​ពហុកីឡាដ្ឋាន Old Trafford កីឡាករ​បារាំង​វ័យ​២៣​ឆ្នាំ​រូប​នេះបាន​​បង្ហាញ​ទម្រង់លេងដ៏ល្ព។ Pogba រក​បាន​គ្រាប់​បាល់​ចុងក្រោយ​ជួយ​ឲ្យ​ Man Utd ​ឈ្នះ​ក្រុម Middlesbrough នៅ​ថ្ងៃចូល​ឆ្នាំ​ថ្មី ហើយ​កីឡាកររ Herrera ដែល​ក៏​ចាប់​ផ្តើម​បង្ហាញទម្រង់លេង​ល្អក្នុង​ប៉ុន្មានសប្តាហ៍​នេះដែរនោះ អះអាងថា នៅ​មាន​ចំណុច​ល្អ​ជា​ច្រើន​ទៀត​ ដែល​ Pogba អាចធ្វើបាន។

          Herrera បាន​និយាយថា “​នៅពេល​នេះគាត់​កំពុង​តែលេងល្អ ប៉ុន្តែ​យើង​ជឿ​ថា គាត់អាចនឹងល្អជាងនេះ។ គាត់អាចនឹងក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់ក្នុង​ពិភព​លោក”៕

Pogba
adverise with khmeread
Loading ad ...