លោក Jose Mourinho អះអាងថា លោកមិនទាន់ចង់បានខ្សែប្រយុទ្ធបន្ថែមនៅខែមករានេះទេ

          Man Utd នឹង​មិន​ចូល​រួម​ក្នុង​ទីផ្សារទិញដូរកីឡាករនៅ​ខែមករានេះ​ទេ។

          គ្រូបង្វឹកក្លឹប Man Utd លោក Jose Mourinho បាន​ច្រាន​ចោល​ការ​មក​ដល់របស់​ខ្សែ​​ប្រ​យុទ្ធថ្មីនៅខែ​នេះ ដោយ​អះអាងថា លោកពេញចិត្ត​នឹង​កីឡាករ Marcus Rashford ។

          ខ្សប្រយុទ្ធ​អង់គ្លេស​រូបនេះ​​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ជា​កីឡាករ​បម្រុង​​និង​បាន​បង្ហាញ​មុខ​២៦​លើក​នៅ​រដូវ​កាល​នេះ។ ទោះបីជា​កីឡាករ​វ័យ​ជំទង់​រូបនេះ​មិន​ទាន់​រកបាន​គ្រាប់បាល់​ចាប់តាំង​ពី​ថ្ងៃទី​២៤​ខែ​កញ្ញា​ក៏ដោយ ក៏កីឡាករ​រូបនេះ​នៅតែ​មាន​តម្លៃ​សម្រាប់​លោក Mourinho​ ដែរ។

គ្រូបង្វឹករូបនេះបាន​និយាយថា “​ការជឿជាក់ធំបំផុត​ដែល​ខ្ញុំ​ផ្តល់ឲ្យ​គាត់ គឺ​​ខ្ញុំប្រាប់គាត់ថា ខ្ញុំមិន​ចង់បាន​ខ្សែប្រយុទ្ធ​បន្ថែមទៀតទេ។ ហេតុអី ? ពីព្រោះខ្ញុំ​មាន​ Rashford“។

          លោក Mourinho បន្តថា “​គាត់តែងតែនៅទីនេះ។ គាត់តែងតែ​ត្រូវ​បាន​ជ្រើស​រើស​។ គាត់ស្ថិតក្នុង​ក្រុម។ គាត់នៅ​កៅអីរង់ចាំ​ នៅពេល​មិន​បាន​លេង ដំបូងទេ។ ​គាត់ទទួលបាន​បទពិសោធ​ផ្សេងៗ”។ លោក Mourinho បាន​សរសើរ​សមត្ថភាព​របស់​ Rashford បន្ទាប់ពី​កីឡាករ​រូបនេះ​អាចលេងក្នុងតួនាទី​ផ្សេងៗ​ ​បាន៕

adverise with khmeread