លួច​ម៉ូតូ​បាន​ហើយ​ម្ចាស់​ឃើញ​ទាន់​ប្តឹង​ប៉ូលិស​ឱ្យ​វ៉ៃខ្នោះ​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ក្នុង​អំពើ​លួច​ម៉ូតូ​នា​ថ្ងៃទី​០២​ មករា​ ២០១៧​ វេលា​ម៉ោង​៦ ​និង​២៨​នាទី​យប់​នៅ​ចំណុច​ផ្សា​របឹង​ខ្យា​ង ភូមិ​បឹង​ខ្យា​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ងិន វិច្ឆិកា​ ភេទប្រុស អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ។​

    ចំណែក​ជនសង្ស័យ​០២​នាក់​១-​ឈ្មោះ វ៉ាន់ នឿន ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ រស់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​ ​និង​ឈ្មោះ​ ពៅ ​ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​មុខរបរ​មិន​ពិតប្រាកដ (​រត់គេចខ្លួន​)​។​ វត្ថុតាង​ចាប់យក​រួមមាន​ដែក​រៀង​អក្សរ​តេ មួយ​,​ ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​សា​គី និ​ច ​ពណ៌​ស សេរី​ឆ្នាំ​២០១៤​ពាក់ ស្លាកលេខ ភ្នំពេញ 1FR-8059 លេខ​តួ ៣១៧៨៦៩ លេខ​ម៉ា​ស៊ី​ន ៣១៧៨៧៦​ ជា​របស់រប​ស់ជនរ​ង​គ្រោះ។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ធ្វើដំណើរ​មាន​គ្នា​២​នាក់ មកពី​ភ្នំពេញ ទៅ​តាកែវ។ ​មកដល់​ចំណុច កើតហេតុ ក៏​ចូល​កាច់​សោក លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ហើយ​ត្រូវបាន ម្ចាស់​ម៉ូតូ រួមជាមួយ​ប្រជា ពលរដ្ឋ ផ្ដល់ព័ត៌មាន​ឱ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ចាប់បាន​តែម្តង​។​ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread
Loading ad ...