samsung-banner
adverise with khmeread

Jolie បង្ហាញខ្លួន​ជាមួយ​កូនៗ​នៅ​កន្លែង​ជិះ​ស្គី តែ​ស្លៀកពាក់​ជិត​ខ្លួន​មើល​មិន​ចង់​ស្គាល់​

3bc8d0e400000578 0 image a 11 1483377258987

    ​Jolie បាន​រង​ការបែកបាក់​ស្នេហា​ដ៏​ឈឺចាប់​ពី​អ​តី​ប្ដី​របស់​នាង Brad Pitt បន្ទាប់ពី​រួមរស់​ជាមួយគ្នា​អស់ ១ ទសវត្សរ៍​។​

​    ​ដូច្នេះហើយ Angelina Jolie បាន​ទៅ​ដោះស្រាយ​បញ្ហា​ឈឺចាប់​នា​ឆ្នាំ​កន្លង​ទៅដោយ​ការ​លំហែកាយ​ជិះ​ស្គី​ទឹកកក​ជាមួយ​គ្រួសារ​នៅផ្ទះ​ប្រណិត​តម្លៃ ៤ លាន​ដុល្លារ​របស់​នាង​ក្នុង​ទីក្រុង Crested Butte រដ្ឋ Colorado ដើម្បី​ទទួល​ឆ្នាំ​ថ្មី​។​

​    ​តារា​សម្ដែង​វ័យ ៤១ ឆ្នាំ​រូបនេះ ជា​អ្នក​ដែល​បានប្រកាស​គម្រោង​លែងលះ​របស់​នាង​ក្នុង​ខែកញ្ញា បាន​ទុក​រឿង​លែងលះ​នៅ​មួយ​ឡែក​សិន ខណៈដែល​នាង​ទៅ​ជិះ​ស្គី​ទឹកកក​ជាមួយនឹង​កូន​សំណព្វ​ប្រាំមួយ​នាក់​របស់​នាង​រួមមាន Maddox, Pax, Zahara, Shiloh, និង​កូនភ្លោះ twins Knox និង Vivienne៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់